Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តព្រូស បើកទៅបុ.ករថយន្តព្រូសមួយគ្រឿងទៀត កំពុងបើកឆ្លងផ្លូវ ពេញទំហឹង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ÷ រថយន្តម៉ាកព្រូស ពណ៌សមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នបានជ្រុលទៅបុ.ករថយន្តម៉ាកព្រូសមួយគ្រឿងទៀត ចំពីចហៀងមុខខាងស្តាំ រងការខូចខាតយ៉ាងដំណំ។ សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសពណ៌កណ្ដុរប្រមេះមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BM-5216 បើកបរតាមបណ្ដោយផ្លូវ ៤៣០ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ស្រាប់តែគេឃើញរថយន្តបង្កម៉ាកព្រូសមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AP-7798 បើកបរតាមបណ្ដោយផ្លូវ១៩៩ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ជាន់ហ្រ្វាំងមិនជាប់បានជ្រុល ទៅបុ.ករថយន្តម៉ាកព្រូស កំពុងបើកឆ្លងផ្លួវចំពីមុខចំហៀងខាងស្តាំ បណ្តាលឲ្យរងការខូចខាត ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ ទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបង្កឲ្យមាននរណាម្នាក់ រងរបួសគ្រោះថ្នាក់នោះទេ រងការខូចខាតតែរថយន្តទាំងសងខាង តែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឱ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយភាគីរថយន្តបង្ក មិនចង់វែងឆ្ងាយ ព្រមសងជាសំណង ក្នុងការជួសជុលទៅលើរថយន្តរងគ្រោះ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×