Saturday, August 20, 2022

ទីបំផុត ចាប់បានហើយ អ្នក​គ-ប់​កញ្ចក់​ឡាន​គេ ធ្វើ​ដំណើរ​ពី​ភ្នំពេញ​-​សៀមរាប តែ​ពេល​ដឹង​ច្បាស់ បាន​ត្រឹម​ហួស​ចិត្ត…

spot_img

នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ហ៊ល ដានេ បានបង្ហោះសារប្រាប់ទៅបងប្អូនជាអ្នកបើកបរឡានពីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប ជាពិសេសនៅត្រង់ម្តុំលក់កន្លែងលក់ក្រឡាន ត្រូវមានការប្រុងប្រយ័ត្ន ព្រោះគាត់បានជួបបទពិសោធន៍ដ៏រន្ធត់រួចហើយ ដោយត្រូវជនមិនស្គាល់មុខ គប់មកលើឡានរបស់គាត់ បណ្តាលឲ្យបែកកញ្ចក់ចំហៀង​រងការខូចខាតយ៉ាងដំណំតែម្តង។ ប៉ុន្តែសំណាងហើយ ដែលគាត់ពុំរងគ្រោះថ្នាក់ ដោយសារតែបានតុក្កតាឆ្កែក្បាលធំ រងជំនួស។

ម្ចាស់គណនីខាងលើ បានបង្ហោះរូបភាពជាក់ស្តែង និងរៀបរាប់ឲ្យដឹងថា៖ «សូមជំរាបបងអូន ទាំងអស់ដែលធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប កើតហេតុនៅទឹកដីស្រុកប្រាសាទបាគង តែព្រំប្រទល់ជាប់ស្រុកសូទ្រនិគម សូមមេត្តាប្រុងប្រយត្ន័ នៅម្តុំលក់កន្លែងលក់ក្រឡាន មានមនុស្សឈរចាំគប់កញ្ចក់ឡាន​គ្រប់ឡានទាំងអស់ ឡានខ្លះគប់ចំក៏បែក ឡានខ្លះក៏រួចខ្លួន កុំអីក្បាលខ្ញុំ ហេងបានតុកត្តារងជំនួស ចំប្លង់កន្លែងដែលញុមអង្គុយម៉ង ម៉ោង10 ព្រឹកថ្ងៃនេះ»។

តែទោះយ៉ាងណា ក្រោយព័ត៌មាននេះបានរីករាលដាល បង្កឲ្យមានការរិះគន់ទៅលើភាពអសន្តិសុខនៅតំបន់នោះរួចមក នៅពេលនេះ អាជ្ញាធរបានចាប់ខ្លួនអ្នកប្រព្រឹត្តទង្វើដ៏អាក្រក់បែបនេះបានហើយ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺថាជនរូបនោះជាមនុស្សវិកលចរិក ដោយពុំមែនជាមនុស្សមានការយល់ដឹងខុសត្រូវនោះទេ។

ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញបែបនេះ មហាជនបានត្រឹមហួសចិត្ត និងសូមឲ្យសមត្ថកិច្ចយកជនរូបនេះ ទៅដាក់វត្តទៅ កុំឲ្យដើរគប់គេឯងទៀត ព្រោះគ្រោះថ្នាក់ណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង