Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមន្ត្រីនិយម កឹម សុខា ៖ ហេតុអ្វី សម រង្ស៊ី ភ័យម្លេះ ឲ្យឆ្កែខ្លួនបកខាំលោកកឹម សុខា វិញ !

ភ្នំពេញ ៖ ក្រុមមន្ត្រីនិយមលោកកឹម សុខា បានចំអកឲ្យមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួកមួយដំបរស្វាថា ហេតុអ្វី សម រង្ស៊ី ភ័យម្ល៉េះ ឲ្យឆ្កែរបស់ខ្លួនបកខាំលោកកឹម សុខា វិញ។ ដោយគ្រាន់តែលោកកឹម សុខា ប្រកាសឲ្យលោក សម រង្ស៊ី និងបក្ខពួក ឈប់បំពានមកលើរូបលោកដោយការយកឈ្មោះ និងរូបថតលោក ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។

លោកម៉ៅ មុនីវណ្ណ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៩ ខែវិច្ឆិកា នេះថា គ្រាន់តែលោកកឹម សុខា ប្រកាសមិនឲ្យសម រង្សី យកឈ្មោះ និងរូបថតគាត់ទៅភ្ជាប់ជាមួយសកម្មភាពខ្លួន ហេតុអីភ័យម្លេះ ឲ្យឆ្កែខ្លួនបកខាំលោកកឹម សុខា វិញ។ ខ្លាចជីវិតនយោបាយខ្លួនចប់ឬមួយខ្លាចដើរបោកលុយគេលែងបាន។លោកកឹមសុខាមិនមែនជាអ្នកបំបែកឯណា គឺសមរង្សីនិងបរិវាទៅបង្កើតចលនានិងវិលទៅបក្សភ្លើងទៀនវិញនោះហើយជាអ្នកបំបែកអ្នកប្រជាធិបតេយ្យ។

លោកមុត ចន្ថា មនុស្សជំនិតលោកកឹម សុខា បានសរសេរនៅលើហ្វេសប៊ុកដែរថា លោក សម រង្ស៉ី បង្ហាញពីការភ័យខ្លាចខ្លាំង បន្ទាប់ពីលោក កឹម សុខា បានប្រកាសឱ្យឈប់យកឈ្មោះ និងរូបថតគាត់ទៅប្រើប្រាស់ ដើម្បីមហិច្ឆតានយោបាយរបស់គាត់ និងក្រុមគាត់ ព្រោះអស់មានអ្វីត្រូវយកទៅកុហក់អ្នកគាំទ្រទៀត។ ភ័យរហូតដោះលែងឲ្យឆ្កែកាច រួមទាំងអតីតតំណាងរាស្រ្តម្នាក់ ដែលធ្លាប់លួចឆីនិងយកប្រពន្ធមិត្តភក្តិ បកខាំលោក កឹម សុខា វិញ។ អ្វីដែលគួរឱ្យអស់សំណើចបំផុតនោះ គ្រាន់តែលោក កឹម សុខា ប្រកាសមិនឲ្យលោក សម រង្សី យកឈ្មោះនិងរូបថតគាត់ទៅភ្ជាប់ជាមួយសកម្មភាពខ្លួន លោក សម រង្ស៉ី ខំស្រែកស្លន់ស្លោយកលេសថា លោក កឹម សុខា កំពុងស្ថិតក្រោមសម្ពាធ និងជាចំណាប់ខ្មាំង។

លោកមុត ចន្ថា បានបន្តថា អ្វីដែលគួរឱ្យអស់សំណើចបំផុតនោះ គ្រាន់តែលោក កឹម សុខា ប្រកាសមិនឲ្យលោក សម រង្សី យកឈ្មោះនិងរូបថតគាត់ទៅភ្ជាប់ជាមួយសកម្មភាពខ្លួន លោក សម រង្ស៉ី ខំស្រែកស្លន់ស្លោយកលេសថា លោក កឹម សុខា កំពុងស្ថិតក្រោមសម្ពាធ និងជាចំណាប់ខ្មាំង។ ប្រហែលជាគាត់បាត់ការចងចាំ ឬអង្គចងចាំគាត់ធ្លាក់ខ្សោយ ព្រោះកន្លងមកក្រុមមេធាវីរបស់លោក កឹម សុខា ធ្លាប់ស្នើជាច្រើនលើកឱ្យលោក សម រង្ស៉ី បញ្ឈប់យកឈ្មោះនិងរូបថតរបស់លោក កឹម សុខា ទៅប្រើប្រាស បែរជាគាត់ប្រកែកញ៉ាញថាមិនមែនជាសំដីរបស់លោក កឹម សុខា នោះទេ ហើយថែមទាំងទាមទារឱ្យលោក កឹម សុខា ចេញមកនិយាយផ្ទាល់ទើបជឿ។ ឥឡូវដល់ពេលលោក កឹម សុខា បានថ្លែងសារដោយផ្ទាល់ បែរជាគាត់យកលេសថាដោយសារសម្ពាធ គំរាមកំហែង ចំណាប់ខ្មាំង។ អស្ចារ្យមែន នេះបានជាមហាក្រឡិចក្រឡុច!។

មនុស្សជំនិតលោកកឹម សុខា បានចំអកថា ស្របពេលជាមួយគ្នា លោក សម រង្ស៉ី បង្ហាញពីការភ័យខ្លាចខ្លាំង បន្ទាប់ពីលោក កឹម សុខា បានប្រកាសឱ្យឈប់យកឈ្មោះនិងរូបថតគាត់ទៅប្រើប្រាស់ ដើម្បីមហិច្ឆតានយោបាយរបស់គាត់ និងក្រុមគាត់ ព្រោះអស់មានអ្វីត្រូវយកទៅកុហក់អ្នកគាំទ្រទៀត។ ភ័យរហូតដោះលែងឲ្យឆ្កែកាច រួមទាំងអតីតតំណាងរាស្រ្តម្នាក់ដែលធ្លាប់លួចឆីនិងយកប្រពន្ធមិត្តភក្តិ បកខាំលោក កឹម សុខា វិញ។ បើកភ្នែកឱ្យធំ សម្លឹងឱ្យឆ្ងាយឱ្យបានច្បាស់ គឺលោក កឹម សុខា មិនមែនជាអ្នកបំបែកនោះទេ ផ្ទុយទៅវិញលោក សម រង្សី និងគូកនរបស់គាត់ទៅវិញទេ ដែលបានបង្កើតចលនាខុសច្បប់ និងវិលទៅបក្សភ្លើងទៀនវិញ។ អ្នកបំបែកក៏លោក សម រង្ស៉ី ហើយអ្នករត់ចោលអ្នកគាំទ្រក៏ជាលោក សម រង្ស៉ី បែរជាមកព្រួសឈាមដាក់លោក កឹម សុខា វិញ។ មិនចេះខ្មាស់គេទេអី!។

សូមជម្រាបថា លោក កឹម សុខា បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៨ ខែវិច្ឆិកានេះថា លោកសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតលោកទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីលោក។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ីនិងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដេាយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។

លោកកឹម សុខា បានបញ្ជាក់ថា “ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ។ អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ”៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×