Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញក់សាច់! អ្នកណា​មិន​ភ្លឹក អ្នក​ណា​មិន​ចាប់​អារម្មណ៍​ទៅ បើ​អ្នក​លក់​នំ សិច​ស៊ី​ម្ល៉ឹងៗ ដល់​ថ្នាក់​ប៉ូលីស​ស្នើ​សុំ ព្រោះ​តែ…

spot_img

ស្រីស្អាតម្នាក់ ដែលលក់នំតាមដងផ្លូវ នៅក្នុងប្រទេសថៃ បានកំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ព្រោះថា ជាពិសេសបុរសៗពិតជា «ក្តៅខ្លួន» មិនស្ទើរនោះទេ ដោយសារតែការស្លៀកពាក់របស់នាង សិចស៊ីប្រៀបដូចនារីៗនៅប្រទេសលោកខាងលិចមួយចំនួនអុីចឹង។

តែទោះយ៉ាងណា អ្នកលក់នំរូបស្រស់ដែលហ៊ានបង្ហាញម៉ូតអាវដ៏ក្តៅសាច់ ដោយពុំបានពាក់អាវទ្រនាប់បែបនេះ គឺត្រូវបានដឹងថា ជាតារាម៉ូដែលមួយរូប ដែលកំពុងលក់នាំតាមដងផ្លូវ ស្ថិតក្នុងខេត្តឈាងម៉ៃ ប្រទេសថៃ។ ហើយពិតណាស់ ការស្លៀកបញ្ចេញដ៏ទាក់ទាញរបស់នាង ក៏បានធ្វើឲ្យអ្នកដំណើរ ជាពិសេសប្រុសៗ ស្ទើរតែជួបគ្រោះថ្នាក់ចរារចណ៍…. ស្ទើតែជិះធ្លាក់ផ្លូវតែម្តង។

រូបថត និងព័ត៌មានអំពីស្រីស្អាតរូបនេះ ក៏រីករាលដាលយ៉ាងលឿននៅលើអ៊ីនធឺណិត ហើយស្របពេលនោះ មនុស្សជាច្រើនដែលចង់ដឹងចង់ឃើញ បានសម្តែងការហួសចិត្ត និងរិះគន់ទៅលើតំបន់នេះជាខ្លាំង។ តែទោះយ៉ាងណា ក្រោយកើតមានមានបាតុភាពនេះឡើង ប៉ូលិសមូលដ្ឋាន​ក៏បានចុះ​មកសុំស្រីស្អាតរូបនេះស្លៀកពាក់ឲ្យបានសមរម្យ​ដើម្បីធានា​សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវ។

តែទន្ទឹមនឹងនេះផងដែរ គេបានដឹងថា នារីលក់នំតាមដងផ្លូវក្នុងទីក្រុងឈៀងម៉ៃ រូបនេះ គឺមានឈ្មោះថា Aranya Apaiso និងក៏ត្រូវបានគេ​ស្គាល់ជាទូទៅ​ថា Olive អាយុ ២៣ ឆ្នាំ។ ពីមុន Olive ធ្លាប់លក់ខោអាវតាមអនឡាញ ប៉ុន្តែដោយសារជំងឺរាតត្បាត អាជីវកម្មរបស់នាងជួបការលំបាក ទើបនាងសម្រេចចិត្តប្តូរមកលក់នំតាមចិញ្ចើមផ្លូវវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×