កាយវិការហាក់ដូចជា “របាំគ្រវីគូទ” របស់គិលានុប្បដ្ឋាយិកាក្នុងពេលប្រឡងវិញ្ញាសារសង្គ្រោះបន្ទាន់ កំពុងត្រូវបានចែករំលែកគគ្រឹកគគ្រេងក្នុងបណ្តាញសង្គម។
ខ្សែវីដេអូខាងលើត្រូវបានថតនៅប្រទេសចិន ខណៈដែលគិលានុប្បដ្ឋាយិកា ៣នាក់ បង្ហាញបច្ចេកទេសសង្គ្រោះបេះដូង សួត (CPR) លើទីងមោង ។
យ៉ាងនេះក្តីអ្នកទស្សនាហាក់ដូចជាពុំបានចាប់អារម្មណ៍ច្រើនទៅលើកាយវិការសង្គ្រោះរបស់ពួកគេទេ ព្រោះរវល់បើកភ្នែកធំៗសំឡឹងមើលការគ្រវីគូទរបស់គិលានុប្បដ្ឋាយិកា ៕ ចន្ទ្រា