ភ្នំពេញ ៖ បុរសម្នាក់យកខ្សែភ្លើងរាយឆ.ក់ត្រី ក្នុងទឹកស្រែបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីស្លា.ប់ក្នុងទឹកបង្កឲ្យមានការណ៍ភ្ញាក់ផ្អើល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិត នៅការដ្ឋានសំណង់មួយកន្លែង នៅចំណុចផ្លូវលំភូមិភ្លើងឆេះរទេះ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពបុរសខាងលើនេះមានឈ្មោះ ម៉េង នីញ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកសំណង់ ជាបុរសពោះម៉ាយកូនមួយ ដែលមានកូនប្រុសអាយុ៥ឆ្នាំម្នាក់ នៅក្នុងបន្ទុក មានស្រុកកំណើតនៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ស្នាក់នៅចំណុចការដ្ឋានកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុជនរងគ្រោះខាងលើ អត់ទាន់មានការងារធ្វើបានសម្រាក នៅរោងស្នាក់នៅរបស់កម្មករ ដោយឡែកកម្មករដ៏ទៃទៀត បានចេញទៅធ្វើការដូចសព្វរាល់ដងរៀងៗខ្លួន ក្រោយពេលដែលជនរងគ្រោះ សម្រាកដោយមិនទាន់មានការងារធ្វើ រូបគាត់បានចេញទៅរើសអេតចាយ ដើម្បីរកលុយទិញម្ហូបចំណីរសម្រាប់ហូប ខណ:ដែលជនរងគ្រោះ បានចេញទៅរើសអេតចាយ ក៏បានប្រទះឃើញមានខ្សែភ្លើងមួយដុំ និងដងសម្រាប់ឆ.ក់ត្រី ដែលអ្នកភូមិទុកចោល ក្នុងដីឡូត៍ខាងក្រោយផ្ទះ ស្រាប់តែបុរសខាងលើ បានយកមករាយឆ.ក់ត្រីក្នុងទឹកស្រែខាងក្រោយរោងស្នាក់នៅ របស់កម្មករដោយតឌុយចេញពីក្នុងរោងស្នាក់នៅរបស់គាត់ រួចចុះទៅឆ.ក់ត្រីក្នុងទឹកស្រែ ដោយខ្សែភ្លើងចាស់ដែលម្ចាស់គេទុកចោលយូរថ្ងៃហើយ បណ្តាលឲ្យប្រះស្រាំសំបកខ្សែភ្លើង ប៉ះជាមួយនិងទឹកសើមៗផងនោះ បានឆ្លងចរន្តភ្លើងឆ.ក់បុរសខាងលើនេះ បណ្តាលឲ្យលេចស្លា.ប់ក្នុងទឹក ខណ:ដែលក្រុមកម្មករត្រឡប់មកវិញ ពុំឃើញជនរងគ្រោះស្នាក់នៅ ក្នុងរោងក៏បានដើររកមើល ក៏ប្រទះឃើញបុរសខាងលើឆ.ក់ខ្សែភ្លើងស្លា.ប់ ក្នុងទឹកស្រែបាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកហ៊ុំព័ទ្ធនៅជុំវិញកន្លែងកើតហេតុ រួចក៏បានរាយការណ៍បន្តទៅកាន់ ការិយាល័កោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពជនរងគ្រោះ។

ក្រោយពេលដែលសមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យសពរួចរាល់ហើយនោះ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពជនរងគ្រោះខាងលើ ពិតជាត្រូវបានឆ.ក់ខ្សែភ្លើងពិតប្រាកដមែន ហើយសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ទៅ ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម








