Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានចោរឆ.ក់កាបូប បណ្តាលឲ្យដួលម៉ូតូ រងរបួស នៅខណ្ឌទួលគោក

ភ្នំពេញ ៖ ក្រុមចោរឆ.ក់បានឆ.ក់យកកាបូបយុវតីម្នាក់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ គល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវតីរងគ្រោះនេះ ជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅត្បូងទៅជើងលុះដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំផ្លាកលេខ បានជិះម៉ូតូមកក្បែរជនរងគ្រោះ រួចក៏បានធ្វើសកម្មភាពឆ.ក់យកកាបូបពីយុវតីខាងលើ បណ្តាលឲ្យដួលម៉ូតូរងរបួសស្រាល ចំណែកជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់និងទំនាក់ទំនង ទៅអណាព្យាបាលជនរងគ្រោះ មកដឹកយុវតីខាងលើ ទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យឯកជន៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×