Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ ពិរុទ្ធជន អាហ្វ្រិកខាងត្បូងម្នាក់ ដែលត្រូវជាប់ទោសអស់មួយជីវិត ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន !!

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការ ជំនុំជម្រះ លើបណ្តឹងសាទុក្ខ របស់ បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដែលត្រូវបានតុលាការជាន់ទាប កាត់ទោស ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន ដោយលេបថ្នំាញៀនទុក នៅក្នុងពោះ ប្រព្រឹត្តនៅចំណុច ច្រកអ្នកធ្វើដំណើរមកដល់ នៃ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦។

សវនាការនេះ ដឹកនាំដោយលោកចៅក្រមនិល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង ប៊ូ- ប៊ុនហាង គឺជាតំណាងមហាអយ្យការអមតុលាការកំពូល។

យោងតាមឯកសាររបស់តុលាការ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ BOTHA JACOBUS DAWIE ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង។

ជនជាប់ចោទ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៧ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និង ពិន័យជាប្រាក់ ចំនួន ៤០លានរៀលសម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

គាត់បានប្តឹងឧទ្ធរណ៍ ខណៈតែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ទោសរបស់គាត់ រក្សាទុកដដែល។
គាត់ក៏បន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាប់ចោទត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦ ចំណុច កន្លែងប្រព្រឹត្តបទល្មើស និង ទីតាំង ដូច ខាងលើ នៅក្នុងព្រលានយន្តហោះអន្ថរជាតិភំ្នពេញ ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ ដកហូតបានគ្រឿងញៀន ប្រភេទកូកាអ៉ីន មានទម្ងន់ សរុប ចំនួន ៥៨៧, ១០ ក្រាម ដែលលាក់ទុក នៅក្នុងពោះរបស់គាត់។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ BOTHA JACOBUS DAWIE បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោសគាត់ អោយជាប់ពន្ធនាគារ អស់មួយជីវិតអំពី តុលាការថ្នាក់ក្រោម។

ឈ្មោះ BOTHA JACOBUS DAWIE និយាយថា គ្រឿងញៀន ដែលលាក់ទុក ក្នុងពោះគាត់ និង ដកហូតពីគាត់ នៅពេលនោះ គឺ មិនមែនជារបស់គាត់នោះទេ។ នៅក្នុងរឿងក្តីនេះ គឺ គាត់គ្រាន់តែជាអ្នកស៊ីឈ្នួលដឹកគ្រឿងញៀននោះ ឲ្យគេតែប៉ុណ្ណេះ ។

BOTHA JACOBUS DAWIE បានសំណូពរ ដល់តុលាការកំពូល មេត្តាសម្រេច លើកការចោទប្រកាន់ និង ដោះលែង រូបគាត់ អោយមានសេរីភាពវិញ។
តុលាការកំពូលនឹងប្រកាសដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×