Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន ៥០ ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន២គ្រឿង ជូនប្រទេសឡាវ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាក់ចំនួន ៥០ម៉ឺនដូសថ្មីបន្ថែមទៀត និង រថយន្តដឹកវ៉ាក់សាំងចំនួន២គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ ។

ពិធីប្រគល់ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង អមដំណើរដោយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ។ ទីតាំងប្រារព្ធពិធីព្រំដែនកម្ពុជា – ឡាវ។

គួរជម្រាបជូនដែរថា នេះគឺជំនួយមនុស្សធម៌បន្ថែម លើថវិកាដែលរាជរដ្ឋាភិបាលកម្ពុជានិងសប្បុរសជនកម្ពុជា បានប្រគល់ជូនថវិកាចំនួន១៣លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលឡាវ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីឡាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ កូលាប

×