ភ្នំពេញ ÷ បុរសជាជនជាតិបរទេសម្នាក់បានបើករថយន្ត lexus RX330 មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុ.ករះទ្រូងផ្លូវបា.ក់អស់ជាច្រើនកង់ រួចបន្តល្បឿនទៅបុកបង្កោលភ្លើងបំភ្លឺផ្លូវ មួយដើមទៀត បណ្តាលឲ្យបា.ក់រាបដល់ដី។ សំណាងល្អមិនមាននាក់រងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ចំណុចទល់មុខនឹងព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាក lexus RX330 ពណ៌កណ្ដុរប្រមេះមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BD-1586 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ក៏ជ្រុលទៅបុ.ករះទ្រូងផ្លូវបា.ក់អស់ជាច្រើនកង់ និងបន្តទៅបុ.កបង្គោលភ្លើងមួយដើមទៀត បា.ក់រាបដល់ដី ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តក៏គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត







