Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យបានលេបត្របា.ក់ផ្ទះមួយល្វែង បណ្ដាលឲ្យមនុស្ស២នាក់ស្លា.ប់

ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះផ្ទះអស់មួយល្វែង ក្នុងបុរីគឹមសាន និងសម្ភារអស់មួយចំនួនយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យមនុស្សប្រុសស្រីវ័យចំណាស់២នាក់ ចេញពីក្នុងផ្ទះពុំរួច បណ្តាលឲ្យស្លា.ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបុរីគឹមសាន្ត ក្នុងភូមិតាកេ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជាបុរសមានឈ្មោះ ជាសុផល ភេទប្រុសអាយុ ជាង៦០ឆ្នាំ មុខរបរជាមន្រ្តីរាជការ បច្ចុប្បន្នស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ សពស្រ្តី ឈ្មោះ សុ ខុម ភេទស្រី អាយុជាង៥០ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅ ជាប់នឹងកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញផ្សែងហុយសន្ធប់ និងមានអណ្តាតភ្លើងឆេះចេញពីក្នុងផ្ទះកើតហេតុ ទាំងម្ចាស់ផ្ទះជាប់នៅខាងក្នុង ចេញមកក្រៅពុំរួច ដោយស្ថានភាពភ្លើងកំពុងឆេះយ៉ាងសន្ធោសន្ធៅ ក្រោយមកពួកគាត់ក៏បាននាំគ្នា ទៅទាញទ្វារនិងទាញបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ទប់ស្កាត់ និងរាយការណ៍ទៅសមត្ថកិច្ច សុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បា.ញ់ពន្លត់ជាបន្ទាន់ បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យ បានមកដល់ទាញទុយោទឹកបា.ញ់ទប់ស្កាត់រួច ប្រញាប់រត់ចូលទៅខាងក្នុងជួយម្ចាស់ផ្ទះ២នាក់ ដែលកំពុងជាប់គាំង នៅក្នុងផ្ទះរួចក៏បានយកចេញមកក្រៅ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែដោយអកុសលស្ថានភាពរាងធ្ងន់ធ្ងរពេក ពួកគាត់ទាំង២នាក់បានផុតដង្ហើមស្លា.ប់ នៅក្នុងមន្ទីរពេទ្យបាត់ទៅហើយ។

ក្រោយពីបា.ញ់ពន្លត់ចប់ ឃើញមានរថយន្តពន្លត់អគ្គិភ័យ នៅកន្លែងកើតហេតុចំនួន៣គ្រឿង បាញ់រលត់ទៅវិញ។

សូមបញ្ជាក់ថា ចំពោះករណីអគ្គិភ័យសមត្ថកិច្ចខណ្ឌកំបូល នៅពុំទាន់បញ្ជាក់ថា តើឆេះមកពីមូលហេតុអ្វី ឲ្យពិតប្រាកដនោះទេ បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌកំបូល កំពុងតែចាក់សោរ និងហ៊ុំព័ទ្ធខ្សែ រងចាំសមត្ថកិច្ចជំនាញចុះពិនិត្យបន្ត៕ រក្សាសិទ្ធិដោយ ៖ សាមេត

×