Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាងមែន ! រថយន្តដឹកក្រដាសអេតចាយ បើកលឿនពេក ក្រឡាប់បះជើង នៅចំណុចភ្លើងស្តុប តែមិនបណ្តាលឲ្យមានអ្នករងរបួស

spot_img

ភ្នំពេញ ៖ រថយន្តដឹកក្រដាសអេតចាយសំពីងសំពោង បើកបត់ឆ្វេងឆ្លងផ្លូវបួងចង្កូតខ្លាំងពេក ក្រឡាប់បះជើងនៅកណ្តាលផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១០ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចស្តុបបាគូ ផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក KAI ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 3D-2270 បើកបរដោយបុរសម្នាក់ ដឹកក្រដាសឡាំងអេតចាយសំពីងសំពោង បើកបរតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចស្តុបបាគូ បួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ដោយល្បឿននៅលឿនក្រឡាប់បះជើង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យទីតាំងកន្លែងកើតហេតុ ដោយមិនមានគ្រោះថ្នាក់ដល់អ្នកដទៃ និងមិនបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ក៏អនុញ្ញាតឱ្យម្ចាស់រថយន្ត ហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុល ដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img