Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO ថា នៅមិនទាន់លទ្ធផលច្បាស់ការនោះទេ ពីសមត្ថភាពចម្លងរបស់មេរោគបំប្លែងខ្លួនថ្មីប្រភេទ«អូមីក្រុង»

អង្គការសុខភាពពិភពលោកបានលើកឡើងថា ខ្លួនមិនទាន់អាចបញ្ជាក់នូវព័ត៌មានច្បាស់ថា មេរោគបំប្លែងថ្មីប្រភេទអូមីក្រុងអាចធ្វើការចម្លង បើធៀបទៅនឹងមេរោគបំប្លែងប្រភេទថ្មីដទៃដែលជាក្រុមរបស់ SARS-CoV-2  និងថាតើវាអាចបង្កឱ្យអ្នកជំងឺរងផលប៉ះពាល់ធ្ងន់ធ្ងរកម្រិតណានៅឡើយទេ។

ក្នុងនោះ អង្គការសុខាភិបាលពិភពលោកបានបញ្ជាក់ទៀតថា ទិន្នន័យបឋមនៅពេលនេះគឺបញ្ជាក់ថាអត្រាអ្នកសម្រាកព្យាបាលនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូងកំពុងតែកើនឡើង។ ប៉ុន្តែនេះអាចជាចំនួនកើនឡើងនៃ អ្នកដែលបានឆ្លងករណីមេរោគកូវីដ១៩ទាំងអស់។ បន្ថែមពីនេះ សមាជិកនៃទីភ្នាក់ងារសុខាភិបាលរបស់អង្គការសុខភាពពិភពលោកបាន ឈានដល់ការឯកភាពគ្នាលើសន្ធិសញ្ញាជំងឺរាតត្បាតនាពេលខាងមុខ ខណៈដែលចក្រភពអង់គ្លេសនិយាយថា ខ្លួននឹងហៅកិច្ចប្រជុំរបស់ G7 ជាបន្ទាន់អំពីការប្រែប្រួលនៃមេរោគបំប្លែងថ្មីនេះ។

ជាក់ស្តែង ប្រមុខការទូតមួយរូបបានបញ្ជាក់ថា រដ្ឋជាសមាជិកនៃអង្គការសុខភាពពិភពលោកបានឈានដល់ការឯកភាពជាបណ្តោះអាសន្នសិន ដើម្បីពិភាក្សាកិច្ចព្រមព្រៀងនាពេលអនាគត ទៅលើការការការពារមេរោគកូវីដ១៩ និងការបិទទគម្លាតរវាងភាគីដែលដឹកនាំដោយសភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។   ប្រមុខការទូតបានលើកឡើងថា សេចក្តីព្រាងដែលបានដាក់ចេញនៅក្នុងការចរចានៅចុងសប្តាហ៍នេះ នឹងត្រូវបានបង្ហាញសម្រាប់ការអនុម័តទៅកាន់រដ្ឋមន្ត្រីសុខាភិបាលនៅឯសន្និបាតពិសេសរយៈពេលបីថ្ងៃរបស់ WHO។

ការស្វែងរកដំណោះស្រាយរបស់អ្នកការទូត ចំពេលដែលក្តីកង្វល់របស់អន្តរជាតិកំពុងតែកើនឡើងជុំវិញបញ្ហាមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង៕​

×