Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូតសហភាពអឺរ៉ុប កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាននូវ សមិទ្ធផលជាច្រើន

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាននូវ សមិទ្ធផលជាច្រើន និងចាត់ទុកថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺជា “ឆ្អឹងខ្នង” ដើម្បីគាំទ្រការកែទម្រង់វិស័យផ្សេងទៀត , អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការដ្ឋានកែទម្រង់អាទិភាព ដែលបានស្នើឡើងដោយប្រតិភូសហភាពអឺរ៉ុប ស្របតាមអាទិភាពនៃកម្ម វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ និងយុទ្ធសាស្ត្រលនៃកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា, នាព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០៩:៣០ នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានជួយគាំទ្រដល់កម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន ក៏ដូចជាការគាំទ្រចំពោះកម្មវិធី កែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ នុបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យកម្បងៗជាយថាហេតុ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងកំពុងជំរុញដាក់ឲ្យអនុវត្ត នាពេលឆាប់ៗខាងមុខនេះនូវ “បទយុទ្ធសាស្ត្រ និងកម្មវិនិសា និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលឈរលើសសរស្តម្ភប៊ី (ហៅថា 3Rs) គឺ+ សសរស្តម្ភទី ១ “ការស្តារ(Recovery)”, សម្រាប់ស្ថារឡើងវិញនូវវិស័យដែលទទួលរងនូវឥទ្ធិពលអវិជ្ជមានទាំងរបស់ជំងឺកូវីដ ១៩; សសរស្តម្ភទី ២ “ការកែទម្រង់ (Reforms)”, កែទម្រង់គ្រប់ផ្នែក គ្រប់វិស័យសម្រាប់ទាក់ទាញការវិនិយោគ និងសសរស្តម្ភទី ៣ “ការកសាងភាពតន់ (Resiency)” ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ជាដើម ។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរហូតដល់សម្រេចបាននូវ សមិទ្ធផលជាច្រើន និងចាត់ទុកថាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺជា “ឆ្អឹងខ្នង” ដើម្បីគាំទ្រការកែទម្រង់វិស័យផ្សេងទៀត សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ ចិរភាព និងបរិយាប័ន្ទ ។ សម្រាប់ជំហាន បន្ទាប់, សហភាពអឺរ៉ុបនឹងបន្តការគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយលោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបបន្ថែមថា ក្របខណ្ឌលទ្ធផលនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប នឹងផ្ដោតលើសមាសធាតុគន្លឹះនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន ការពង្រឹងការកៀរគរ ចំណូលក្នុងស្រុក ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថវិកាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ, ការគ្រប់គ្រងវិនិយោគសាធារណៈផ្សារភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ និងការពង្រឹងប្រសិទ្ធភាពលទ្ធកម្ម សាធារណៈ ។

ជាថ្មីម្តងទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហភាពអឺរ៉ុប ដែលបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ពិសេស ទាំងជាជំនួយហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានគូសបញ្ជាក់ថា ការដ្ឋានកែទម្រង់អាទិភាពដែលបានស្នើឡើងដោយប្រតិភូសហភាពអឺរ៉ុប ស្របតាមអាទិភាពនៃកម្ម វិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ និងយុទ្ធសាស្ត្រលនៃកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ ជាមួយគ្នានេះ ដើម្បីឱ្យការរៀបចំក្របខណ្ឌលទ្ធផលសម្រាប់កិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងថ្មីនេះ បានឆាប់រហ័ស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងពីរភាគី ខាងរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុបចាប់ផ្តើមធ្វើការរួមគ្នាឲ្យបានឆាប់ ៕ រក្សាសិទ្ធិដោយ​៖ កូលាប

×