Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឲ្យដំណើរការជាផ្លូវការនូវអេស៊ីលីដា អ៊ីសប (ផ្សារអនឡាញ)

spot_img

ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដា អ៊ីសប ដែលជាមធ្យោបាយទាន់សម័យសម្រាប់ ទិញ-លក់ទំនិញ និងទូទាត់អនឡាញតាម អេស៊ីលីដា ម៉ូបាល។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ផ្សារអនឡាញកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ លោកបន្តថា មូលហេតុចម្បងដែលមនុស្សជាច្រើននិយមទិញ-លក់ ទំនិញ និងសេវកម្មផ្សេងៗ តាមផ្សារអនឡាញ ដោយសារវាមានភាពងាយស្រួល ចំណេញពេលវេលា ជៀសផុតការឆ្លងមេរោគ ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។

បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា៖«ដោយមើលឃើញឱកាស និងសក្តានុពលផ្សារអនឡាញនេះ ធនាគារ អេស៊ីលីដា បានអភិវឌ្ឍ និងដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដា អ៊ីសប ជាផ្សារអនឡាញ ដើម្បីឲ្យដៃគូអាជីវកម្ម អាជីវករ និងអតិថិជន អាចទិញ-លក់ និងទូទាត់ទំនិញ និងសេវាកម្ម ផ្សេងៗ បានយ៉ាងឆាប់រហ័ស ងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់។ ក្នុងនោះ The First Store ជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញដំបូងគេ ដែលបានដាក់លក់ទំនិញរាប់ម៉ឺនប្រភេទ នៅលើផ្សារអនឡាញ អេស៊ីលីដា អ៊ីសប ។»

លោក ប៊ុន ណារ៉ា អ្នកគ្រប់គ្រងទូទៅ the First Store The First Store បានមានប្រសាសន៍ថា៖« បង្កើតឡើងនៅឆ្នាំ២០១៣ ដោយផ្តោតលើគុណភាពតម្លៃ និងសេវាកម្ម ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។ The First Store ក៏មានទំនិញប្រហែល១២០០០មុខទំនិញសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនទូទាំងប្រទេស។ ក្នុងសម័យបច្ចេកវិទ្យា និងក្នុងបរិបទកូវីដ-១៩នេះ ផងដែរ E-Shop ដើរតួនាទីដ៏សំខាន់ក្នុងវិស័យអាជីវកម្ម។ យើងខ្ញុំក៏មានមោទនភាពជាខ្លាំង ដែលបានសហការជាមួយ ACLEDA E-Shop ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញ៕»

spot_img
×