ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី 22 ធ្នូនេះបានថ្លែងសារដូច្នេះថា អស់រយៈពេល ១៦ ថ្ងៃជាប់ៗគ្នា យោធាថៃបានអនុវត្តសកម្មភាពឈ្លានពានយោធាដោយខុសច្បាប់ មកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។
ឯកឧត្តមនេត្រ ភក្រ្តា បានថ្លែងបន្តថា សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ទំនាក់ទំនងល្អរវាងប្រទេសជិតខាង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសកម្មភាពឈ្លានពានទឹកដីកម្ពុជានេះ។ ការឈ្លានពានរបស់យោធាថៃបានមិនវាយប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជាដែលឈរជើងការពារអធិបតេយ្យជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយោថាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅក្នុងការវាយប្រហារ។
រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយសារតែការវាយប្រហាររបស់ទាហានឈ្លានពានថៃ ជនស៊ីវិលកម្ពុជាចំនួន ១៩ នាក់បានស្លាប់ របួស ៧៩ នាក់ និងមានជនភៀសខ្លួនជាង ៥១៨ ៦៥១ នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី








