Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តសៀមរាប ស្នើឲ្យអាជ្ញាធរក្រុង-ស្រុក រៀបចំ បញ្ជីឈ្មោះជនល្មើស វត្ថុតាង និងទំហំដី ដែលបានទន្ទ្រានកា.ន់កា.ប់ន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ជូនដល់ស្ថាប័នតុលាការ ឲ្យចាត់វិធានការ

spot_img

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រុមការងារទទួលបន្ទុក ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រាន កា.ន់កា.ប់ដីព្រៃលិចទឹកតំបន់បឹងទន្លេសាប ត្រូវភ្ជាប់ជាមួយនូវ ឯកសារពាក់ព័ន្ធ សម្រាប់អនុវត្តការងារនេះ និង ធ្វើការបែងចែកអភិបាលរងក្រុង-ស្រុក ទទួលបន្ទុកតាម បណ្តាឃុំ-សង្កាត់ ដើម្បីអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មានភារកិច្ចត្រូវរៀបចំថវិកា និងមធ្យោបាយ សម្រាប់ក្រុមការងារចុះអនុវត្តការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដី ព្រៃលិចទឹកតំបន់បឹង ទន្លេសាប ដែលត្រូវចាប់អនុវត្តនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ ម៉្យាងទៀត ក្រុង-ស្រុកត្រូវរៀបចំ បញ្ជីឈ្មោះជនល្មើស វត្ថុតាង និងទំហំដីដែលបានទន្ទ្រានកាន់កាប់ ដើម្បីស្នើសុំក៏ដូចជាជូនដំណឹងដល់ស្ថាប័នតុលាការឲ្យចាត់វិធានការស្របតាមនិតិវិធី និងច្បាប់ជាធរមាន ។

នៅរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធវីដេអូ និងសម្លេង Zoom ដើមី្បពិនិត្យ និងរៀបចំផែនការអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមការដឹកនាំប្រជុំដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអស់លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ដែលមានភូមិសាស្ត្រជាប់បឹងទន្លសាប និង មន្ទីរពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តសៀមរាប ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់មន្ទីរជំនាញ និង អាជ្ញាធរក្រុងស្រុកទាំង៦ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ដោយផ្តោតទៅលើតំបន់គោលដៅ ដែលមានបញ្ហាប្រឈមទៅនឹងការរុករាន កាប់ឆ្កាទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប កន្លងមក អាជ្ញាធរបឹងទន្លេសាប បានកំណត់តំបន់១ តំបន់២ និងតំបន់៣ ព្រមទាំងបោះបង្គោលព្រំប្រទល់រួចមកហើយ ដែលមានប្រវែង ១៨៤គីឡូម៉ែត្រ។ តែទោះជាយ៉ាងណាក៏ដោយ នៅមានជនខិលខូចមួយចំនួននៅតែចូល ទៅកាប់ឆ្កាទន្ទ្រានរុករានព្រៃលិចទឹកបឹងទន្លេសាប ដោយមានការដុតបំផ្លាញ ដើមី្បយកដីធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ ។ ឆ្លងតាមកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ និង យោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់អំពីស្ថានភាពគួរឲ្យព្រួយបារម្ម អំពីការកា.ប់ព្រៃលិចទឹក ដែលជាតំបន់ស្នូល ចំពោះខេត្តមួយចំនួនជាប់បឹងទន្លេសាប ។

មានមតិបូកសរុបកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា ក៏បានឯកភាពទៅលើស្មារតីនៃកិច្ចប្រជុំបានលើកឡើង ព្រមទាំងបានបែងចែកលោក លោកស្រី អភិបាលរងខេត្ត ដឹកនាំក្រុមទាំង ០៦ក្រុម ដើម្បីទទួលបន្ទុកអនុវត្តការងារតាមបណ្តាក្រុង-ស្រុក ទាំង០៦ និងមានសមាសភាពពីរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យ និងស្រាវជ្រាវលើករណីជនល្មើសដែលបានរំលោភទន្ទ្រានដីព្រៃលិចទឹក ឲ្យបានម៉ត់ចត់ និងឆាប់រហ័ស ។ ក្នុងនោះឯកឧត្តមបានបញ្ជាក់ ក្រុមការងារទទួលបន្ទុក ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់បឹងទន្លេសាប ត្រូវភ្ជាប់ជាមួយនូវ ឯកសារពាក់ព័ន្ធ សម្រាប់អនុវត្តការងារនេះ និង ធ្វើការបែងចែកអភិបាលរងក្រុង-ស្រុក ទទួលបន្ទុកតាម បណ្តាឃុំ-សង្កាត់ ដើម្បីអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត មានភារកិច្ចត្រូវរៀបចំថវិកា និងមធ្យោបាយ សម្រាប់ក្រុមការងារចុះអនុវត្តការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដី ព្រៃលិចទឹកតំបន់បឹង ទន្លេសាប ដែលត្រូវចាប់អនុវត្តនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ ម៉្យាងទៀត ក្រុង-ស្រុកត្រូវរៀបចំ បញ្ជីឈ្មោះជនល្មើស វត្ថុតាង និងទំហំដីដែលបានទន្ទ្រានកាន់កាប់ ដើម្បីស្នើសុំក៏ដូចជាជូនដំណឹងដល់ស្ថាប័នតុលាការឲ្យចាត់វិធានការស្របតាមនិតិវិធី និងច្បាប់ជាធរមាន ។

ជាមួយគ្នានោះដែរ ក៏ត្រូវកំណត់ចំណុចនិយាមកាតំបន់៣ នៃតំបន់ទន្លេសាបកាលពី ឆ្នាំ ២០១៤ ហើយ រដ្ឋបាលខេត្ត គួរបានជីកកំណត់ព្រំឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងមានការកាប់ទន្រ្ទានរបស់ប្រជាពលរដ្ឋ ។ ចំពោះចំណុចណាដែលមានបញ្ហាប្រឈម គួរបានជីកព្រំការពារ ហើយចំណុចណាដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមានការយល់ដឹងពីការថែរក្សាការពារ និងអភិរក្សព្រៃលិចទឹកគួរបានបោះបង្គោលព្រំកំណត់ ។ ក្នុងនោះដែរ រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវរៀបចំត្រៀមកូនឈើ ដើម្បីដាំកូនឈើលិចទឹកឡើងវិញ ក្នុងតំបន់ដែលបានដក ហូតពីការទន្ទ្រានកាន់កាប់ខុសច្បាប់កន្លងមក និង ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធទាំង៤ ដើម្បីរៀបចំកំណត់និយាមកា និងផែនទីសម្រាប់ពិនិត្យផ្ទៀងផ្ទាត់និយាមការដែលបានកាត់ឆ្វៀលកាលពីឆ្នាំ២០១៤ឲ្យបានច្បាស់លាស់ ។ ក្នុងនោះដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែងក្នុងភូមិសាស្ត្រក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកានេះផងដែរ ៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×