Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅតំណាងប្រជាពលរដ្ឋ ៧នាក់ សាកសួរពាក់ព័ន្ធការចោទប្រកាន់ថា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គំ.រាម និងជេរប្រមាថជាសាធារណៈ , ពលរដ្ឋសហគមន៍ នៅស្រុកឱរ៉ាល់ជិត៦០០នាក់ តាមមកឃ្លាំមើល

spot_img

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋសហគមន៍ នៅស្រុកឱរ៉ាល់ជិត៦០០នាក់ នាំគ្នាជិះរថយន្តមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីឃ្លាំមើល ក្រោយពេលនគរបាលបានកោះហៅតំណាងសហគមន៍ មកធ្វើការ សាកសួរនាំបំភ្លឺ ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំ.រាមកំ.ហែងជេរប្រមាថជាសាធារណៈ រឿងដីសហគមន៍នៅស្រុកឱរ៉ាល់។

ប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលលើកគ្នាមកធ្វើការតវ៉ានេះ ដើម្បីទាមទាររកយុត្តិធម៌ និងការពារដីព្រៃសហគមន៍ឧត្តមស្រែពស់រាប់រយហិកតា ដែលគេដឹងថា មានគេឈូសឆាយចង់បានយកទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន ហើយករណីបានកើតជាយូរមកហើយរហូតមកទល់ពេលនេះ ។

​លោក​ ថេង​ សាវឿន ​ប្រធាន​សម្ព័ន្ធ ​សហគមន៍ កសិករ​កម្ពុជា​ បានសរសេរព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកថា ប្រជាពលរដ្ឋជាច្រើនរយគ្រួសារវេចចានឆ្នាំងមកគាំទ្រតំណាងរបស់ខ្លួន។ នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះប្រជាពលរដ្ឋរាប់រយគ្រួសារមកពីឃុំត្រពាំងជោ ឃុំរស្មីសាមគ្គី ស្រុកឧរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានលើកគ្នារាប់រយគ្រួសារដោយមានវេចអង្ករ ចាន ឆ្នាំង ខ្ទះត្នោត អុស ចង្រា្កនបាយ ដើម្បីមកធ្វើការស្នាក់នៅមុខស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ គាំទ្រតំណាងប្រជាពលរដ្ឋ ៧នាក់ ដែលត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កោះហៅធ្វើការសាកសួរស្រាយបំភ្លឺ ពាក់ព័ន្ធការចោទប្រកាន់ថា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គំ.រាម និងជេរប្រមាថជាសាធារណៈនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដោយព្រួយបារម្ភខ្លាចតំណាងរបស់ពួកគេទាំង ៧នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងធ្វើការដាក់ពន្ធនាគារ ដោយភាពអយុត្តិធម៌ណាមួយ ខណ:ប្រជាពលរដ្ឋមានជំហរថា ហ្នឹងដេកយាមគាំទ្រ តំណាងរបស់ពួកគេ រហូតចប់ការស្រាយបំភ្លឺ និងត្រឡប់ទៅផ្ទះវិញជាមួយគ្នា។


តាមការអះអាងរបស់ប្រជាពលរដ្ឋច្រើនរយគ្រួសារ លើកឡើងថា កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅឃុំត្រពាំងជោ ឃុំអមលាំង ឃុំរស្មីសាមគ្គី និងឧត្តមស្រែខ្ពស់ បានជួបជុំគ្នានៅតំបន់ព្រៃអភិរក្សសហគមន៍ ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននាំគ្នាចូលទៅហាមឃាត់គ្រឿងចក្រចំនួន២គ្រឿង ដែលកំពុងធ្វើការឈូសឆាយព្រៃ ដើម្បីយកដីមានដីមួយកន្លែងទំហំជាង ៤០០ ហិកតាក្នុងចំណោមដីសរុប២៨០០ ហិកតា មកធ្វើទ្រព្យសម្បិត្តិឯកជន លក់ឲ្យឈ្មួញតាំងពីឆ្នាំ២០១៥ ខណ:ដែលព្រះសង្ឃ និងប្រជាពលរដ្ឋ បានអភិរក្សថែរក្សាអស់រយៈពេលជាង២០ឆ្នាំ មកហើយ ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ បានថែរក្សា និងអាស្រ័ផលលើសក្តានុពលនៃជីវៈចម្រុះ ធនធានធម្មជាតិទាំងអស់ ដែលស្ថិតនៅលើដីអភិរក្សនេះ។

ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីនេះ មានមេធាវីតំណាងបានដាក់បណ្ដឹង ក្រោយពីគេប្ដឹងទាមទារ ជំនាញបានកោះអញ្ជើញគាត់តែចំនួន៤-៥នាក់ ឲ្យមកធ្វើការបំភ្លឺ តែដល់ពួកគាត់ឡើងមកគ្នាច្រើន ដែលមិនអាចដោះស្រាយគ្នាកើត។

លោកស្នងការបានបន្តថា ពេលជំនាញបានឲ្យគាត់ត្រឡប់ទៅវិញ ហើយរើសពេលវេលាបន្ត ដើម្បីដោះស្រាយគ្នា មានន័យថា ថ្ងៃនេះ យើងអត់បានធ្វើការដោះស្រាយកើតទេ ដោយសារតែគាត់លើកគ្នាមកច្រើនពេក ជាពិសេសអ្នកកាន់សំណុំរឿង គាត់អត់នៅ ដាក់ពាក្យសុំច្បាប់ យើងឲ្យគាត់ត្រឡប់ទៅវិញសិនរង់ចាំ កោះពួកគាត់ក៏លើកក្រោយបន្តទៀត៕រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×