Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតជប៉ុន និងអភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យខ្សែរត់ និងធ្វើដំណើរតាមរថយន្តក្រុង

spot_img

ភ្នំពេញ ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តមមីកាមិ ម៉ាសាហីរ៉ូ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០វិច្ឆិកានេះ បានចុះទៅទស្សនកិច្ចនៅស្ថានីយ៍ចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុងរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ ក្នុងគោលបំណងលើក កម្ពស់ការជិះរថយន្តក្រុង តាមរយៈការផ្សព្វផ្សាយវីដេអូខ្លី PR ដែលបង្កើតឡើង ដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ដោយសារជំងឺរាតត្បាត Covid.19 ការចុះទស្សនកិច្ចនៅស្ថានីយ៍ចំណតរថយន្តក្រុង នៅរាជធានីភ្នំពេញ និងការធ្វើដំណើរតាមរថយន្តក្រុង ពីចំណតវិទ្យាល័យព្រះស៊ីសុវត្ថិ ដល់ចំណតរងចាំរថយន្តក្រុង មុខវត្តថាន់ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន និងឯកឧត្តម នួន ផារ័ត្ន មិនបានរៀបចំកម្មវិធីណាមួយ ឬថ្លែងសន្ទរកថាអ្វីនោះទេ។

ចំពោះអ្នកដែលបានចូលរួម ក្នុងដំណើរទស្សនកិច្ច តាមរថយន្តក្រុងនេះ អ្នកមកពីស្ថានទូតជប៉ុន សាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុង ត្រូវបានកំណត់ដើម្បីជៀសវាង ហានិភ័យនៃការឆ្លងជំងឺកូវីដ.១៩។

នាឱកាសនោះក៏មានការធ្វើបទបង្ហាញ ស្តីពីអត្ថប្រយោជន៏នៃការប្រើប្រាស់ម៉ូតូអគ្គិសនី e.bike ភ្ជាប់ជាមួយសេវារថយន្តក្រុងផងដែរ។ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus នៅរាជធានីភ្នំពេញភ្នំពេញ បានចាប់ដំណើរការឡើងវិញ ហើយក្រោយពីផ្អាកសកម្មភាពមួយរយះ ដោយសារតែការឆ្លងរាលដាល នៃជំងឺកូវីដ.១៩។ ពេលនេះសេវាដឹកជញ្ជូន សាធារយៈរថយន្តក្រុង បានបើកដំណើរ ការឡើងវិញ ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសលើគ្រប់វិស័យជា បន្តបន្ទាប់ដោយត្រូវប្រកាន់ខ្ជាប់វិធានការ របស់ក្រសួងសុខាភិបាល បើទោះបីជា ជំងឺនេះបានថយចុះករណីឆ្លងថ្មី នៅរាជធានីភ្នំពេញ តែនៅមិនទាន់អស់នៅឡើយព្រមទាំង មានការបំប្លែងមេរោគថ្មីមកបន្ថែមទៀត។

ចំពោះការជ្រើសរើសយក សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង បងប្អូនប្រជាពលរដ្ឋពិតជាទទួលបាន អត្ថប្រយោជន៍ច្រើនទាំងសុវត្ថិភាព ផាសុកភាព កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយផ្សែងពុលលើកកម្ពស់បរិស្ថានក្នុងទីក្រុង និងមានតម្លៃ ថោកសម្រាប់ការធ្វើជាទូទៅទៀតផង៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×