Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះបណ្តឹងឧទ្ធរណ៍ បុរសរត់តាក់ស៊ីម្នាក់ ពាក់ព័ន្ធការរំ.លោភសេព.សន្ថវ: និង គំ.រាមស.ម្លាប់ស្ត្រីម្នាក់

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់បុរសជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធធានាគារ កំណត់៥ឆ្នាំជាប់ពាក់ព័ន្ធនឹងចាប់រំ.លោភស្ត្រីវ័យ ៣៤ ឆ្នាំ ម្នាក់ បានសម្រេច និង បានគំ.រាមនឹងស.ម្លាប់នាង នៅពេលដែលនាង បានប្តឹងខ្លួន ទៅសមត្ថកិច្ចនគរបាល ដើម្បីសុំអន្តរាគមន៍ និងរកយុត្តិធម៌ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៨។

លោក ងូន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ជួន ធីតា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ អ្នករត់តាស៊ី មានទីលំនៅបន្ទប់ជួល ស្ថិតក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឆាយ ណារី ភេទ ស្រី អាយុ ៣៤ ឆ្នាំ ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ពីបទ: រំ.លោភសេពសន្ថវ: និង គំ.រាមថានឹងស.ម្លាប់ ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹកថ្ងៃទី២០ខែ ធ្នូ ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

spot_img
×