Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះដីធ្លីប្រជាពលរដ្ឋ និងទាហានកងរងក្រោះ ៖ កោះហៅប្រជាពលរដ្ឋ ៧នាក់ តែប្រជាពលរដ្ឋលើកគ្នា មករាប់រយនាក់ នៅមុខស្នងការខេត្តកំពង់ស្ពឺ

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋសហគមន៍រងគ្រោះរំលោភដីធ្លីអមលាំង ត្រពាំងជោ រស្មីសាមគ្គី និងសហគមន៍ឧត្តមស្រែខ្ពស់ ស្ថិតក្នុងស្រុកថ្ពង់ ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានាំគ្នាដើរហែរក្បួនមកជួបជុំគ្នានៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគាំទ្រតំណាងសហគមន៍ត្រពាំងជោ ចំនួន ២នាក់ និងសហគមន៍ឧត្តមស្រែខ្ពស់ ចំនួន៥នាក់ ត្រូវស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ចេញលិខិតកោះហៅអោយចូលខ្លួនស្រាយបំភ្លឺ នៅការិយាល័យផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ ក្រោមបទចោទប្រើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងជេរប្រមាថជាសាធារណ: ប្រព្រិត្តនៅដីព្រៃអភិរក្សមេត្តាធម្មជាតិ ស្ថិតនៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងការលើកគ្នាមកគាំទ្រ និងទាមទាអោយស្នងការនគរបាលខេត្តកំពង់ស្ពឺទម្លាក់ចោលបទចោទមកលើសកម្មជនដីធ្លី និងបរិស្ថានទាំង៧នាក់។ ប្រជាពលរដ្ឋចូលរួមសរុបចំនួនប្រមាណជាង ៦០០នាក់ ដោយពួកគាត់បានដឹកចាន ឆ្នាំងមកស្នាក់នៅ មុខស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ។

ប្រជាពលរដ្ឋជាច្រើនរយនាក់ ដែលលើកគ្នាមកធ្វើការតវ៉ានេះ ដើម្បីទាមទាររកយុត្តិធម៌ និងការពារដីព្រៃសហគមន៍ ឧត្តមស្រែពស់ រាប់រយហិតា ដែលគេដឹងថា មានក្រុមយោធាកងរថក្រោះ ដែលសង្ស័យធ្វើឯកសារបំភ័ន្តថ្នាក់លើចង់រំលោភបំពានដីព្រៃ ព្រៃឈើ របស់សហគមន៍ឧត្តមស្រែពស់និងបានដាក់គ្រឿងចក្រមកធ្វើការឈូសឆាយចង់បានយកទៅធ្វើជាសម្បត្តិផ្ទាល់ខ្លួន ហើយករណីបានកើតជាយូរមកហើយរហូតមកទល់ពេលនេះ។

ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ករណីនេះមានមេធាវីតំណាងបានដាក់បណ្ដឹង ក្រោយពីគេប្ដឹងទាមទារ ជំនាញបានកោះអញ្ជើញគាត់តែចំនួន ៤-៥នាក់ ឲ្យមកធ្វើការបំភ្លឺ តែដល់ពួកគាត់ឡើងមកគ្នាច្រើនដែលមិនអាចដោះស្រាយគ្នាកើត។

លោកឧត្តមសេនីយ៍ទោ សម សាមួន បានបន្តថា ពេលនេះជំនាញបានឲ្យគាត់ត្រឡប់ទៅវិញ ហើយរើសពេលវេលាបន្តដើម្បីដោះស្រាយគ្នា ហើយថ្ងៃនេះយើងអត់បានធ្វើការដោះស្រាយកើតទេ ដោយសារតែគាត់លើកគ្នាមកច្រើនពេក ។ ជាពិសេសអ្នកកាន់សំណុំរឿងគាត់អត់នៅ ដាក់ពាក្យសុំច្បាប់ យើងឲ្យគាត់ត្រឡប់ទៅវិញសិនរង់ចាំ កោះពួកគាត់ក៏លើកក្រោយបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×