Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីរំលោភទន្ទ្រានដី នៅស្រុកឯកភ្នំ ៖ ឃាត់ខ្លួនមនុស្ស ៨នាក់

spot_img

ភ្នំពេញ ៖ មនុស្សចំនួន ៨នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភបំពានទន្ទ្រានដីអភិរក្សមច្ឆាជាតិ ប្រមាណ ៥០ហិកតា នៅចំណុចអូរកំបុត ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ។ ការចុះបង្ក្រាបបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២១ ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានសហការ ជាមួយអាវុធហត្ថស្រុកឯកភ្នំ និងជំនាញជលផលស្រុកឯកភ្នំ។

មនុស្សចំនួន ៨នាក់ ដែលឃាត់ខ្លួនមានដូចជា :
ទី១៖ ឈ្មោះ ប៉ិប ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

២៖ ឈ្មោះ ងួន គក់ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង(ម្ចាស់ត្រាត់ទ័រ)។

៣៖ ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

៤៖ ឈ្មោះ ងី ថង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

៥៖ ឈ្មោះ គង់ សុរិន្ទ ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

៦៖ ឈ្មោះ ប៉ិប ផន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

៧៖ ឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិពេជ្រចង្វា ឃុំព្រៃកប្បាស់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។

៨៖ ឈ្មោះ ហៃ ឆៃ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ដកហូតវត្ថុតាងបានរួមមាន ត្រាត់ទ័រ ០១គ្រឿង,គោយន្ត ០១គ្រឿង,ការណូតស្មាច់មានម៉ាស៊ីន ០២គ្រឿង,ម៉ាស៊ីនការណូត ០១គ្រឿង ។

បច្ចុប្បន្នជនជាប់ពាក់ព័ន្ធទាំងអស់ខាងលើ កម្លាំងជំនាញកំពុងឃាត់ខ្លួនសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង
លោកវរសេនីយ៍ត្រី សូ ឌី បានប្រាប់អ្នកសារព័ត៌មានថា អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងក្រោមការណែនាំរបស់ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំងជំនាញបានបើកការបង្ក្រាបទប់ស្កាត់បទល្មើសជាក់ស្តែងមួយករណី ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់មកកាន់ទីបញ្ជាការដ្ឋានដើម្បីសាកសួរបន្ថែម៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×