Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឱ វណ្ណឌីន ៖ ប្រទេសកម្ពុជា ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងកិច្ចការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ដោយសារភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាក៏ទទួលបានជោគជ័យគួរឱ្យកត់ សម្គាល់ក្នុងកិច្ចការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការសម្របសម្រួល និងចាត់ចែងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដែលជាសេនាធិការ ព្រមទាំងការចូលរួមយ៉ាងសកម្មការប្ដេជ្ញាចិត្តក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី ទ្វេភាគី និងវិស័យឯកជនដោយមានកិច្ចសហការយ៉ាងមុតមាំ ដើម្បីកសាងទំនុកចិត្តសាធារណៈទៅលើវ៉ាក់សាំងកូវីដ-១៩។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ឲ្យដឹងថា ដោយសារភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាក៏ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ក្នុងកិច្ចការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការសម្របសម្រួល និងចាត់ចែងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាសេនាធិការ ព្រមទាំងការចូលរួមយ៉ាងសកម្មការប្តេជ្ញាចិត្តក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី ទ្វេភាគី និងវិស័យឯកជនដោយមានកិច្ចសហការ យ៉ាងមុតមាំដើម្បីកសាងទំនុកចិត្តសាធារណៈទៅលើវ៉ាក់សាំងកូវីដ១៩។

កិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាកិច្ចប្រជុំបន្ទាន់ ពិសេសលើកទី២ ដែលព្រះរាជាណាចក្រកម្ពុជា ជាសមាជិកមួយក្នុងចំណោម ប្រទេសជាសមាជិក ១៩៤បានចូលរួម។ កិច្ចប្រជុំមានគោលបំណងពិភាក្សាស្វែងរកផលប្រយោជន៍ ក្នុងការបង្កើតអនុសញ្ញានៃអង្គការសុខភាពពិភពលោក ក៏ដូចជាកិច្ចព្រមព្រៀង ព្រមទាំងរៀបចំយុទ្ធោបករណ៍សម្រាប់ប្រើប្រាស់ជាអន្តរជាតិ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបបន្ទាន់ចំពោះគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ។

នៅក្នុងកិច្ចប្រជុំខាងលើនេះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញថ្លែងបទអន្តរាគមន៍ ដោយបានលើកអំពីបទពិសោធន៍របស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាពិសេសការរាត្បាតជំងឺកូវីដ-១៩ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការត្រៀមលក្ខណៈជាមុន ជាពិសេសការត្រៀមនូវសមត្ថភាពក្នុងការ ឆ្លើយតបបញ្ហាសុខភាពសាធារណៈសម្រាប់វាយតម្លៃងការឆ្លើយតបបានយ៉ាងឆាប់រហ័ស ដែលកិច្ចការទាំង នេះអាចសម្រេចបានដោយជោគជ័យគឺអាស្រ័យដោយមានការដឹកនាំដ៏ឈ្លូស និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយសារភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាក៏ទទួលបានជោគជ័យគួរឱ្យកត់ សម្គាល់ក្នុងកិច្ចការងារចាក់វ៉ាក់សាំងកូវីដ-១៩. ជូនដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការសម្របសម្រួល និងចាត់ចែងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដែលជាសេនាធិការ ព្រមទាំងការចូលរួមយ៉ាងសកម្មការប្ដេជ្ញាចិត្តក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី ទ្វេភាគី និងវិស័យឯកជនដោយមានកិច្ចសហការយ៉ាងមុតមាំដើម្បីកសាងទំនុកចិត្តសាធារណៈទៅលើវ៉ាក់សាំងកូវីដ-១៩។

កម្ពុជាគាំទ្រការពង្រឹងច្បាប់និយ័តកម្មអន្តរជាតិឆ្នាំ២០២៥ (IHR 2005 ដែលជាឧបករណ៍ច្បាប់អន្តរជាតិ ដ៏សំខាន់មួយសម្រាប់សន្តិសុខ សុខភាពពិភពលោក ជាជាងការបង្កើតនូវឧត្តចរណ៍ថ្មីដែលមានលក្ខណៈប្រហាក់ប្រហែល ឬស្ទួនគ្នា។ យើងគួរតែពង្រឹងយន្តការដែលមានស្រាប់នៅក្រោមក្របខណ្ឌច្បាប់និយ័តកម្មអន្តរជាតិ ឆ្នាំ២០២៥ ជាពិសេសគឺផ្តោតសំខាន់ទៅលើសមត្ថភាពស្នូលរបស់ជាតិ និងបែបប្រព័ន្ធតាមលក្ខណៈសកល សម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ រួមទាំងការពិចារណាលើសារៈសំខាន់នៃអភិបាលកិច្ចល្អរបស់ ប្រទេសដែលជាសមាជិករបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងគោលបំណងបង្កើនកំលាំងដ៏ស្វាហាប់ ដោយជោគជ័យក្នុងការត្រៀមបង្ការ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតនានា។

កម្ពុជាសូមស្វាគមន៍លើការពិភាក្សាដើម្បីពិចារណាពី យន្តការមួយចំនួនទៀតដែលនឹងបំពេញបន្ថែមដល់ ច្បាប់និយ័តកម្មអន្តរជាតិឆ្នាំ២០២៥ (IHR 2005) ដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកល ថ្នាក់ តំបន់ និងថ្នាក់ប្រទេសលើការត្រៀមខ្លួន និងការឆ្លើយតបនឹងជំងឺរាតត្បាត។

លោកជំទាវរដ្ឋលេខាធិការបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាសូមសំដែងនូវការកោតសរសើរចំពោះ ការខិតខំ និងយកចិត្តទុកដាក់របស់ក្រុមការងារសម្រាប់ការពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះគ្រោះ អាសន្នផ្នែកសុខភាពសាធារណៈរបស់អង្គការសុខភាពពិភពលោក។ លើសពីនេះកម្ពុជាគាំទ្រដល់ការពិចារណាលើការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ និងនិរន្តរភាពលើការលើកកម្ពស់វិធីសាស្ត្រនៃរដ្ឋាភិបាលទាំងមូល និងនៃសង្គម ទាំងមូលកិច្ចសហការពហុភាគី ទ្វេភាគី និងវិស័យឯកជនផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×