Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO ចាប់ផ្តើមកិច្ចប្រជុំពិសេស ចំពេលមានការព្រួយបារម្ភរឿងមេរោគបំប្លែងថ្មី

អង្គការសុខភាពពិភពលោកកំពុងពិភាក្សាអំពីការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩នៅក្នុងសម័យប្រជុំពិសេសរយៈពេលបីថ្ងៃ ចំពេលនេះការព្រួយបារម្ភកំពុងកើនឡើង។

នៅក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃនៃសន្និបាតសុខភាពពិភពលោកដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាពាក់ព័ន្ធទៅនឹងការត្រៀមខ្លួននិងឆ្លើយតបកិច្ចពិភាក្សាជុំវិញមេរោគកូវីដ១៩ ខណៈពេលដែលមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងថ្មីកំពុងបង្កជាការព្រួយបារម្ភខ្លាំង។

សន្និបាតសុខភាពពិភពលោកជាធម្មតាពិភាក្សាគ្នានៅក្នុងខែឧសភា។ ប៉ុន្តែកិច្ចប្រជុំពិសេសនេះ បានអំពាវនាវឱ្យមានសេចក្តីសម្រេចមួយពីរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ។ ក្នុងនោះ កិច្ចប្រជុំពិសេសនេះគឺ កិច្ចប្រជុំលើកទី២ហើយនៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការសុខភាពពិភពលោក ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៤៨។

អ្នកតំណាងនៃរដ្ឋសមាជិកចំនួន ១៩៤ របស់អង្គការសុខាភិបាលពិភពលោក នឹងធ្វើការពិភាក្សាលើច្បាប់អន្តរជាតិថ្មីសម្រាប់ដោះស្រាយការផ្ទុះឡើងវិញនូវមេរោគកូវីដ១៩នាពេលអនាគត។ សូមជម្រាបថា អង្គការសុខាភិបាលលោកបានព្រមានប្រទេសដែលបានការហាមឃាត់ចំពោះការដំណើរ ទោះបីជាយ៉ាងនេះក្តី ការហាមឃាត់ធ្លាប់ណែនាំកាលពីពេលថ្មីៗនេះ ជាមួយចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងចំណោមប្រទេសដែលដាក់ការហាមឃាត់ការធ្វើដំណើរពីប្រទេសអាហ្វ្រិកភាគខាងត្បូង៕ ប្រភព៖ A24 News

×