Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,៥២ភាគរយ មកបិទត្រឹម ៤៨០,៨៨ពិន្ទុប៉ុណ្ណោះ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ​(PAS) បានបន្តធ្លាក់ចុះ ១០០រៀល ក្នុងមួយហ៊ុនទៀតនៅថ្ងៃអង្គារនេះ ហើយភាគហ៊ុនដែលមានការធ្លាក់ចុះខ្ពស់បន្ទាប់គឺ អេស៊ីលីដា (ABC) ចំនួន ៦០រៀល។ ចំណែក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង ផេសថិក (PEPC) វិញក៏បានធ្លាក់ចុះ ២០រៀលក្នុងមួយហ៊ុនដូចគ្នាផងដែរ។

ការធ្លាក់ចុះថ្លៃភាគហ៊ុនចំនួន ៤ នៅលើទីផ្សារគោល បាននាំឲ្យសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,៥២ភាគរយ មកបិទត្រឹម ៤៨០,៨៨ពិន្ទុប៉ុណ្ណោះ។ តម្លៃជួញដូរសរុបថ្ងៃនេះមានចំនួន ៧១៣,៣៦ លានរៀល និង ៩,៤៧លានរៀល សម្រាប់ទីផ្សារគោលនិងកំណើនរៀងគ្នា៕

×