ភ្នំពេញ÷បុរសម្នាក់បានបើកក្បាលរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតឡើងសួនផ្លូវបន្តទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវបា.ក់មួយដើម។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩និង ៣០ នាទីយប់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើកក្បាលរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ3E-2750 បើកបរតាមបណ្តោយផ្លូវវិមានឈ្នះៗក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ស្ថានភាពមេឃកំពុងភ្លៀងធ្លាក់ បណ្តាលឲ្យរេចង្កូតឡើងសួនផ្លូវ បន្តទៅបុ.កបង្គោលភ្លើងបា.ក់មួយដើម ធ្វើឲ្យរថយន្តទៅមុខលែងរួច។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត



