Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មានតែគេ Prank តែតាម​ពិត​នារី​ម្នាក់​បាន​ត្រឹម​ស្រឡាំង​កាំង ព្រោះ​ឆ-ក់​យក​ស្រស់ៗ​ពេក​ ឃើញ​វីដេអូ​ហើយ​ហួស​ចិត្ត!

spot_img

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានក្រុមចោរធ្វើសកម្មភាពលួច ឆក់ ជាញឹកញាប់ នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ និងក៏ដូចខណ្ឌពោធិ៍សែនជ័យ ជាដើម ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ពិតជាមានការព្រួយបារម្ភអំពីសុខ សវត្ថិភាពជាខ្លាំង។

ជាក់ស្តែង​ហេតុការណ៍ចោរឆក់ដ៏មិននឹកស្មានមួយ ដែលដំបូងឡើយ គេស្មានតែវីដេអូលេងសើច (Prank) បានកើតឡើងនៅចំណុចផ្លូវមួយកន្លែង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ត្រូវបានគេបង្ហោះឡើងលើបណ្តាញសង្គមថ្មីៗនេះ ដោយបង្ហាញចោរវ័យក្មេងៗមួយក្រុម ធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នារីម្នាក់យកទៅយ៉ាងស្រស់ៗតែម្តង។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញ ខណៈនារីម្នាក់កំពុងអង្គុយនិយាយទូរស័ព្ទ នៅជាប់របងថ្មចំហៀងមុខផ្ទះ នៅពេលនោះ គេក៏បានឃើញពួកចោរជិះម៉ូតូ១គ្រឿងមានគ្នា៣នាក់ ជិះឆ្លងកាត់។ ប៉ុន្តែ ដោយសារតែឃើញនារីរូបនោះ កំពុងនិយាយទូរស័ព្ទយ៉ាងទំនង ពួកគេក៏ជិះត្រឡប់មកវិញ ហើយម្នាក់ក្នុងចំណោមពួកគេពាក់អាវខ្មៅ បានចុះពីម៉ូតូដើរមកឆក់យកទូរស័ព្ទពីដៃរបស់នាងយ៉ាងស្រួល រួចដើរឡើងម៉ូតូយ៉ាងរំភើយ ខណៈនារីរងគ្រោះបានត្រឹមស្រឡាំងកាំងប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×