ភ្នំពេញ÷យុវជនម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោង មិនប្រយ័ត្នបានជ្រុលទៅបុកខឿនសួនផ្លូវ រេចង្កូតទៅបុករះការ៉ូឡាបណ្តាលឲ្យរងការខូចខាតអស់មួយចំនួន ។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវR8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូសពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BK-2925 បើកបរតាមបណ្ដោយផ្លូវR8 ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវកោងខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុ.កខឿនសួនផ្លូវរួចបន្តល្បឿនឡើងចិញ្ចើមផ្លូវទៅបុ.ករះការ៉ូឡារងការខូចខាយមួយចំនួន ចំណែករថយន្តបង្កវិញ ខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឱ្យភាគីរថយន្តបង្ក សម្របសម្រួលជាមួយនឹងខាងក្រុមហ៊ុនបឹងកក់ សងជាសំណងក្នុងការជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុ៕រក្សាសិទ្ធិដោយ ៖ សា មេត




