Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ផ្សព្វផ្សាយច្បាប់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីសុវត្ថិភាព ដឹកជញ្ជូនអ្នកទេសចរណ៍ តាមផ្លូវទឹក និងផ្លូវគោក

ព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបើកវគ្គផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសុវត្ថិភាពដឹកជញ្ជូនទេសចរណ៍ ផ្លូវទឹក ផ្លូវគោក និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ ដោយមានការចូលរួមពីបន្ទីទេសចរណ៍មន្ទីរ សុខាភិបាល មន្ទីរសាធារណការនិងដឹកជញ្ជូន និងបងប្អូនប្រតិបត្តិករដែលប្រកបអាជីវកម្មដឹកជញ្ជូន ទេសចរណ៍ក្នុងខេត្តបានចូលរួមផងដែរ។​

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ការបើកវគ្គផ្សព្វផ្សាយ ទៅដល់បងប្អូន ដែលប្រកបអាជីវកម្ម សេវកម្ម ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកផ្លូវគោក និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងខេត្តព្រះសីហនុនាពេលនេះ គឺស្របពេលនឹងរាជរដ្ឋាភិបាល បានបើកឱ្យភ្ញៀវទេសចរដំណើរការឡើងវិញ ក្នុងនោះខេត្តព្រះសីហនុ កំណើនភ្ញៀវក៏មានការកើនឡើង ដូចនេះហើយទើបមន្ទីរទេស​ចរណ៍បានបើកនេះ ដើម្បីជំរុញនិងពង្រឹងដល់បងប្អូនប្រតិបត្តិករដឹកជញ្ជូនទេសចរណ៍ទាំងអស់ឲ្យមានការយកចិត្តទុកដាក់អំពីសុខសុវត្ថិភាពក្នុងការ ដឹកជញ្ជូនភ្ញៀវ ឲ្យបានស្របទៅតាមច្បាប់ដែលបានកំណត់។

លោកប្រធានមន្ទីរទេសចរណ៍ក៏បានបញ្ជាក់បន្ថែមថាដើម្បី ឲ្យការដឹកជញ្ជូនភ្ញៀវ បានត្រឹមត្រូវ និងតាមលក្ខ​ខណ្ឌ ដូចជា ផ្លូវគោក មធ្យោបាយទាំងអស់ ត្រូវ ពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ  ចេះគោរពច្បាប់ចរាចរណ៍យោគយល់អធ្យាស្រ័យ បើកបរកុំវ៉ាជែងដែលបង្កឲ្យភ្ញៀវទេសចរណ៍មានការភ័យខ្លាចនិងការចតយានយន្តផ្សេងៗត្រូវមានសណ្ដាប់ធ្នាប់ កុំចតបង្កការកកស្ទះចរាចរណ៍ ខណៈពេលដែលអាជ្ញាធរបានរៀបចំហេដ្ឋារចនាសម្ព័ន្ធធំទូលាយល្អស្អាតហើយនោះ។ ហើយការដឹកជញ្ជូនតាមផ្លូវទឹកក៏ដូចគ្នាដែរ មុននឹងភ្ញៀវ ឡើងជិះ មធ្យោបាយដឹកជញ្ជូនត្រូវអនុវត្ត វិធានការសុវត្ថិភាព ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួននិងត្រូវមាន អាវពោងឬសម្ភារជួយសង្គ្រោះសុវត្ថិភាពជូនភ្ញៀវ ដើម្បីឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ មានសុវត្ថិភាព នៅពេលដំណើរកម្សាន្តទៅតាមបណ្ដាកោះនានា។

គួរបញ្ជាក់ថា នាឱកាសនោះ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានណែនាំដល់បងប្អូនម្ចាស់អាជីវកម្មសេវាកម្មទទួលភ្ញៀវទេសចរ ត្រូវរួសរាយរាក់ទាក់ អនាម័យនៅតាមអាហារដ្ឋានភោជនីយដ្ឋានផ្ទះសំណាក់សណ្ឋាគារ ដើម្បីធ្វើយ៉ាងណាឱ្យ ការបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋអាជីវករបានឋិតថេរនឹងទទួលបានជោគជ័យ៕

×