Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន រវល់ការងារខ្លាំងពេក ពិសាបាយថ្ងៃត្រង់ នៅការិយាល័យ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ៖ ថ្ងៃនេះ បាយថ្ងៃត្រង់នៅការិយាល័យការងារនៅវិមានសន្តិភាព។មូលហេតុដោយជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។

សម្តេចតេជោ បានមានប្រសាសន៍ថា ជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេសុីដោយផ្ទាល់ និងបន្តទៅទៀត គឺចេញដំណើរតាមរថយន្តទៅខេត្តព្រះសីហនុ។

ពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើន ដែលយើងបានកសាងឡើង។ ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។ ដឹកនាំប្រទេសគឺរវល់បែបនេះ ហើយពេលខ្លះរកពេលទទួលទានបាយមិនបានផង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×