Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ប្រកាស​បន្ត​បាញ់​បង្ហោះ​ផ្កាយរណប​ទៅកាន់​អវកាស​

​សេចក្តីប្រកាស​ខាងលើ ត្រូវបាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃថា ការពិត​ទង្វើ​នេះ​សំដៅ​បិទបាំង​ការកសាង​មូលដ្ឋាន​បម្រើ​ឲ្យ​ការសាកល្បង​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណោះ​។​

​ទីភ្នាក់ងា​សារព័ត៌មាន Yonhap នៅ​ថ្ងៃទី​៣០​ខែ​១០​នេះ បាន​ដកស្រង់​ប្រភពពី​កាសែត Rodong Sinmun ដែលជា​កាសែត​ប្រចាំ​សប្តាហ៍​ផ្លូវការ​របស់​បក្ស​ពលករ​កូរ៉េ​ឲ្យ​ដឹងថា ប្រទេស​នេះ​នឹង​បន្ត​បាញ់​បង្ហោះ​បន្ថែម​ផ្កាយរណប​ជាច្រើន​ទៀត ទោះបីជា​មានការ​ប្រឆាំង​និង​រារាំង​ពី​សំណាក់​ប្រទេស​មួយចំនួន​ក្តី​។​

​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង​ចាក​ចេញពី​ទម្រ នៅ Sohae

​កាសែត Rodong Sinmun ឲ្យ​ដឹង​ទៀតថា កូរ៉េខាងជើង​នឹង​បញ្ជូន​ផ្កាយរណប​ទៅកាន់​អវកាស​បន្ថែមទៀត ក្នុង​កម្មវិធី​៥​ឆ្នាំ “២០១៦-២០២០” អំពី​ការអភិវឌ្ឍន៍​អវកាស​ដើម្បី​កែប្រែ​ខឿនសេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​កាសែត Rodong Sinmun សង្កត់ធ្ងន់ថា “​ប្រទេសមួយ​ចំនួន​បាន​ប្រើប្រាស់​បណ្តា​សេចក្តីសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ចំពោះ​កូរ៉េខាងជើង ដើម្បី​រារាំង​ការអភិវឌ្ឍន៍​វិស័យ​អវកាស​របស់​ប្រទេស​មាន​អធិបតេយ្យភាព​មួយ ។ ទង្វើ​នេះ​ពុំ​អាច​ទទួលយក​បានឡើយ​។ ការដែល​ប្រទេសមួយ​ចង់​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​តាមរយៈ​កម្មវិធី​អវកាស គឺជា​និន្នាការ​ពិភពលោក​ទាំងមូល​” ៕ ដោយ ៖ សូ​យ​ន​

×