តាមការចែករំលែករបស់ម្ចាស់គណនីហ្វេសបុក T.D នៅវៀតណាម បានឲ្យដឹងថា ៖ អ្នកភូមិពិតជាសប្បាយពេកក្រៃដែលចាប់បាន “បិសាច” មួយនេះ ។ ប៉ុន្មានឆ្នាំហើយដែលអ្នកភូមិបានពួនស្ទាក់ដើម្បីចាប់វា វាបានស៊ីត្រីក្នុងបឹងរបស់ភូមិស្ទើរអស់ ។ ទម្ងន់របស់វាគឺ ៥៨គីឡូក្រាម ។
ប្រភពដដែលឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅភូមិមួយនាខេត្ត Ninh binh ប្រទេសវៀតណាម។ ត្រីអណ្តែងនេះរស់នៅក្នុងបឹងក្នុងភូមិយូរឆ្នាំមកហើយ។ ពីមួយថ្ងៃទៅមួយថ្ងៃត្រីតូចៗបានក្លាយជាចំណីរបស់វា អ្នកស្រុកបានផ្ទុះកំហឹងចែកគ្នាតាមប្រមាញ់ប៉ុន្មានឆ្នាំមកហើយ ទើបតែថ្ងៃទី ២០ មេសា ម្សិលមិញនេះទើបគេក្របួចវាបាន រូបវាមានមាត់យ៉ាងធំ ហើយធ្មេញដ៏មុតស្រួច ។
ត្រីនេះទម្ងន់ ៥៨គីឡូក្រាម មានទំហំប៉ុនមនុស្សពេញវ័យម្នាក់ ។ អ្នកភូមិនិយាយថា ត្រីមួយក្បាលនេះវាអាចវាយប្រហារក្មេងតូចៗធ្វើជាចំណីក៏ថាបាន ៕ ចន្ទ្រា