Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧ចំណុចពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ចៀសវាងជំងឺទឹកនោមផ្អែមប្រភេទទី ២

ភ្នំពេញ៖ តើលោកអ្នកធ្វើយ៉ាងដូចម្តេច ដើម្បីចៀសវាងជំងឺទឹកនោមផ្អែមប្រភេទទី ២? ជំងឺទឹកនោមផ្អែម ជាប្រភេទជំងឺរុំារ៉ៃមួយ ដែលមានគ្រោះថ្នាក់យ៉ាងខ្លាំង ដល់សុខភាពលោកអ្នកប្រសិនបើពុំបានថែទាំឱ្យបានល្អ។ ដើម្បីគេចផុតពីជំងឺទឹកនោមផ្អែមប្រភេទទី២ លោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានណែនាំឱ្យអនុវត្ត៧ចំណុចដូចតទៅ៖

Word Diabetes and diabetic accessories on wooden background
Cola glass with ice cubes with copy space
Homemade baked donuts with powdered sugar on green background. Selective focus. Banner.

១. កាត់បន្ថយការបរិភោគអាហារមានជាតិស្ករ និងជាតិកាបូអ៊ីដ្រាត។ ជាតិស្ករ និងកាបូអ៊ីដ្រាតជាកត្តាគោលដែលធ្វើឱ្យកើតជំងឺទឹកនោមផ្អែម។ ដូចនេះការពិនិត្យនិងស្វែងយល់ពីចំនួនជាតិស្ករ ដែលលោកអ្នកបរិភោគប្រចាំថ្ងៃមានសារៈសំខាន់យ៉ាងខ្លាំង។

២. ហាត់ប្រាណឱ្យបានទៀងទាត់៖ ការហាត់ប្រាណទៀងទាត់អាចកាត់បន្ថយជាតិស្ករក្នុងឈាមបានច្រើន។ លោកអ្នកអាចជ្រើសរើសរបៀបហាត់ប្រាណណាមួយតាមកំលាំង និងរាងកាយដែលអាចធ្វើបាន។

Young fit muscle Asian woman and Caucasian man exercising and working out in gym. People in sportswear cycling on exercise bike for cardio and focus on training for good health, wellness in fitness.
Couple jogging and running outdoors in nature
Healthy fit young woman in activewear sitting on mat in living-room and doing sit-ups

៣. ចាត់ទុកទឹកជាភេសជ្ជៈទី១៖ បរិភោគទឹកឱ្យបាន៨កែវក្នុងមួយថ្ងៃ អាចជួយឱ្យលោកអ្នកមានជាតិសំណើមគ្រប់គ្រាន់ក្នុងខ្លួន និងគួរបរិភោគទឹក មុននឹងសម្រេចចិត្តបរិភោគភេសជ្ជៈផ្អែមៗ ដទៃទៀត។

Asian Woman drink of water
Pouring water into glass in the kitchen

៤. ចៀសវាងការជក់បារី៖ ជក់បារីអាចបណ្ដាលឱ្យលោកអ្នកប្រឈមមុខនឹងជំងឺមហារីកសួត បេះដូង ប្រូស្តាត សុដន់ និងបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត ក្រៅពីបណ្ដាលឱ្យមានជំងឺទឹកនោមផ្អែម។

The word stop spelled using cigarettes on black background

៥. រក្សាទំងន់មួយដែលត្រឹមត្រូវ៖ លោកអ្នកគួរតែរក្សាទំងន់របស់ខ្លួនឱ្យត្រឹមត្រូវដោយប្រៀបធៀបជាមួយកំពស់របស់លោកអ្នក ឬអាចស្វែងយល់បន្ថែមតាមសន្ទស្សន៍ម៉ាសរាងកាយ ។

Boy checking his weight on weight scale at home
close up of feet on a weight scale looking how much is her weight and if she has losed weight – healthy lifestyle and concept choice – choosing how to eat

៦. កាត់បន្ថយការបរិភោគអាហារច្នៃប្រឌិត៖ មី និង ប្រហិតជាប្រភេទអាហារច្នៃប្រឌិតដែលតែងតែត្រូវបានបងប្អូនបរិភោគជារឿយៗ ហើយការបរិភោគលើសកម្រិតអាចបណ្ដាលឱ្យលោកអ្នកមានជំងឺបេះដូង លើសទំងន់ និងទឹកនោមផ្អែម និង៧. ការទទួលទាន ទឹកតែ និង កាហ្វេ៖ ការទទួលទាន កាហ្វេ និង ទឹកតែ ឱ្យបានត្រឹមត្រូវអាចជួយលោកអ្នកកាត់បន្ថយឱកាសកើតជំងឹទឹកនោមផ្អែមបាន។

Young woman nutritionist in medical gown holding weights full of healthy products standing on the wall background with diet schemes
Stack of Hot dog sausages on white plate
Instant noodles and chopsticks on blue background
Tea concept. Teapot with tea on table. View from above with copy space.
Cup of coffee latte and coffee beans in burlap sack on old wooden background
Pouring coffee with smoke on a cup on wooden background
Cup of red tea rooibos and honey with glass teapot on blue

សូមជម្រាបថា មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ស្តង់ដាអន្តរជាតិ មានវេជ្ជបណ្ឌិតឯកទេសផ្នែកទឹកនោមផ្អែម ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ លោកអ្នកក៏អាចទាក់ទងបាន តាមលេខទូរស័ព្ទ៖ 023 266 999 / 085 689 568 / 067 689 568 ។ អាស័យដ្ឋានផ្ទះលេខ 16-18 ផ្លូវ 21 ជិតផ្សារកាប់គោ (វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ គេហទំព័រ Prestige Hospital​ website: ​prestigehospital.com.kh និងហ្វេកបុកផេកPrestige Hospital – Home | Facebook facebook: https://www.facebook.com/tphkh៕

×