ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅវេលា១១:២០នាទី មានករណីអគ្គិភ័យឆេះផ្ទះថ្មមួយកន្លែង ស្ថិតនៅចំណុចភោជនីយដ្ឋានចិនយីហោ នឹក ភូមិ ដែលមានទីតាំងលេខ១២៨C ផ្លូវសុធារស ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មូលហេតុនៃការឆេះនេះ បណ្តាលមកពីផ្ទុះធុងហ្គាស ចំពោះករណីអគ្គិភ័យនេះ បណ្តាលឲ្យមានមនុស្សរងរបួស ចំនួន០២នាក់ ធ្វើឲ្យខូចខាតធុងហ្គាស់ ចំនួន០២ធុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។
នៅម៉ោង ១១និង៣៥នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ របស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក៕ រក្សាសិទ្ធិដោយ ៖ សួងសាម