Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកកឹម សុខា ដាក់មួយប្រយោគ សម រង្ស៊ី និងបក្ខពួក ចុ.កឈា.ម

ភ្នំពេញ ៖ លោកកឹម សុខា បានសរសេរមួយប្រយោគ ឆ្លើយតបទៅនឹងលោកសម រង្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន និងបក្ខពួកថា លោកមិនបានធ្វើអ្វីតាមអ្នកណាគំ.រាមបង្ខំឡើយ និងធ្វើតាមឆន្ទៈពិតប្រាកដរបស់លោក។ ការឆ្លើយតបរបស់លោកកឹម សុខា មួយប្រយោគនេះ បានធ្វើឲ្យលោកសម រង្ស៊ី និងបក្ខពួកចុ.កឈា.មក្អួតមិនចេញ។

ការឆ្លើយចេញមកឆ្លើយតបរបស់លោកកឹម សុខា បានធ្វើឡើង បន្ទាប់ពីលោកសម រង្ស៊ី បានចោទប្រកាន់ថា អ្វីដែលលោក កឹម សុខា ប្រកាសថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ គឺដោយសារលោកកឹម សុខា កំពុងស្ថិតក្រោមសម្ពាធ និងជាចំណាប់ខ្មាំង។

លោកកឹម សុខា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ យ៉ាងដូច្នេះថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន ទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំផ្សព្វផ្សាយ ក្នុងផេកផ្លូវការរបស់ខ្ញុំ”។

គួរបញ្ជាក់ថា លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានសរសេរនៅលើហ្វេសប៊ុកថា “ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ីនិងសហការី បានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដេាយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ជាពិសេសថ្មីៗនេះគឺការត្រលប់ទៅគាំទ្រ ដោយចំហរឬ នៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់ខ្ញុំឡើយ”។

លោក កឹម សុខា បានបន្តថា “អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំ ដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាព មហិច្ឆតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ”។

កូនស្រីច្បងរបស់ លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ឆ្លើយតបចំពោះមេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក សម រង្ស៉ី និងបក្ខពួកថា ឪពុករបស់នាងមានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។ កញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ
កញ្ញា កឹម មនោវិទ្យា បានសរសេរជាភាសាអង់គ្លេសថា “My father #KemSokha is entitled to his opinion to call his deceitful partner to stop exploiting him & deceiving the public. The partnership was effectively over when his partner called on the party/people in #Cambodia to abandon him when he’s imprisoned & led a deceitful campaign”។ “ឪពុកខ្ញុំ កឹម សុខា មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។ ភាពជាដៃគូត្រូវបានបញ្ចប់ដោយប្រសិទ្ធភាព នៅពេលដែលដៃគូរបស់គាត់បានអំពាវនាវ ឱ្យគណបក្ស/ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា បោះបង់ចោលគាត់ នៅពេលដែលគាត់ត្រូវបានជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាពោរពេញដោយបោកប្រាស់»។

លោកមុត ចន្ថា មនុស្សជំនិតលោកកឹម សុខា បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆថា ស្របពេលជាមួយគ្នាលោក សម រង្ស៉ី បង្ហាញពីការភ័យខ្លាចខ្លាំង បន្ទាប់ពីលោក កឹម សុខា បានប្រកាសឱ្យឈប់យកឈ្មោះ និងរូបថតគាត់ទៅប្រើប្រាស់ ដើម្បីមហិច្ឆតានយោបាយរបស់គាត់ និងក្រុមគាត់ ព្រោះអស់មានអ្វីត្រូវយកទៅកុហក់អ្នកគាំទ្រទៀត។ ភ័យរហូតដោះលែងឲ្យឆ្កែកាច រួមទាំងអតីតតំណាងរាស្រ្តម្នាក់ដែលធ្លាប់លួចឆី និងយកប្រពន្ធមិត្តភក្តិ បកខាំលោក កឹម សុខា វិញ។ អ្វីដែលគួរឱ្យអស់សំណើចបំផុតនោះ គ្រាន់តែលោក កឹម សុខា ប្រកាសមិនឲ្យលោក សម រង្សី យកឈ្មោះនិងរូបថតគាត់ទៅភ្ជាប់ជាមួយសកម្មភាពខ្លួន លោក សម រង្ស៉ី ខំស្រែកស្លន់ស្លោយកលេសថា លោក កឹម សុខា កំពុងស្ថិតក្រោមសម្ពាធ និងជាចំណាប់ខ្មាំង។

ចំណែកលោកម៉ៅ មុនីវណ្ណ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើហ្វេសប៊ុកដែរថា គ្រាន់តែលោកកឹម សុខា ប្រកាសមិនឲ្យសម រង្សី យកឈ្មោះ និងរូបថតគាត់ទៅភ្ជាប់ជាមួយសកម្មភាពខ្លួន ហេតុអីភ័យម្លេះ ឲ្យឆ្កែខ្លួនបកខាំលោកកឹម សុខា វិញ។ ខ្លាចជីវិតនយោបាយខ្លួនចប់ ឬមួយខ្លាចដើរបោកលុយគេលែងបាន។ លោកកឹមសុខាមិនមែនជាអ្នកបំបែកឯណា គឺសមរង្សីនិងបរិវាទៅបង្កើតចលនា និងវិលទៅបក្សភ្លើងទៀនវិញនោះ ហើយជាអ្នកបំបែកអ្នកប្រជាធិបតេយ្យ៕រក្សាសិទ្ធិ ដោយ​ ៖ ចេស្តារ

×