Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ ជីក​ប្រព័ន្ធ​បញ្ជូន​ទឹក ១.០០០​គីឡូម៉ែត្រ ដើម្បី​ប្រែ​វាល​ខ្សាច់​ឲ្យ​ទៅជា “​រដ្ឋកា​លី​ហ្វ័រញ៉ា​”?

spot_img

​អ្នក​ភូ​គុព្ព​សាស្ត្រ​ចិន​និយាយថា ស៊ីន​ជាំ​ង ប្រសិនបើ​ផ្តល់​ទឹក​គ្រប់គ្រាន់​នោះ​តំបន់​នេះ​នឹង​ប្រែក្លាយ​ដូចជា “​រដ្ឋ​កាលីហ្វ័​រញ៉ា​-​តំបន់​ដែលមាន​ដើមឈើ​ខៀវស្រងាត់ នា​ប្រទេស​អាមេរិក​” ។​ ​គ្រោងការ​ពោរពេញ​ដោ​យម​ហិ​ច្ច​តា​នេះ​នឹង​ប្រែក្លាយ​វាល​ខ្សាច់​ទៅជា​តំបន់​គ្របដណ្តប់​ដោយ​ដើមឈើ​ពណ៌​បៃតង​

​ពួក​អ្នកវិទ្យាសាស្ត្រ ចិន​កំពុង​ពិសោធន៍​បច្ចេកទេស​ដើម្បី​ប្រើប្រាស់​ស្ថាបនា​ចរន្ត​ក្រោម​ទឹក​មួយ​ប្រវែង​១.០០០​គីឡូម៉ែត្រ ទម្លុះ​តំបន់​ទី​បេ​ទៅកាន់​ស៊ីន​ជាំ​ង ។ គ្រោងការណ៍​នេះ​នឹង​ជួយផ្តល់​ទឹក​ឲ្យ​តំបន់​ស៊ីន​ជាំ​ង ដែល​តែង​ជួប​គ្រោះរាំងស្ងួត​។​

​ផ្លូវ​បញ្ជូន​ទឹក​វែង​បំផុត​របស់​ចិន ស្ថិតនៅ​ខេត្ត Liaoning មាន​បណ្តោយ ៨៥​គីឡូម៉ែត្រ ដែល​បាន​ផ្គត់ផ្គង់​ទឹក​ដល់​ខេត្ត​ទាំងមូល​។ រីឯ​នៅលើ​ពិភពលោក​វិញ​ផ្លូវ​ផ្គត់ផ្គង់​ទឹក​វែង​បំផុត គឺ​ស្ថិតនៅ​ញូវយ៉ក អាមេរិក ដែលមាន​ប្រវែង​១៨៧​គីឡូម៉ែត្រ​។​

ផែនទី​បញ្ជូន​ទឹក​ពី​ទី​បេ​ទៅកាន់​ស៊ីន​ជាំ​ង​

​តាម​សាស្ត្រាចារ្យ វ៉ាង អ្នកជំនាញការ​ស្រាវជ្រាវ​ធនធាន​ទឹកនឹង​វា​រី​អ​គ្កិ​ស​នី នៃ​សកល​វិទ្យាល័យ​ស៊ីន​ជាំ​ង ប្រទេស​ចិន និយាយថា ការ​ប្រឈម​ធំ​បំផុត​សម្រាប់​ផ្លូវ​នាំ​ទឹក​នេះ​គឺ​បញ្ហា​សម្ពាធ​ទឹក​ខ្លាំងក្លា​ពេក ព្រោះ​វាចា​ក់​ពីលើ​តំបន់​ខ្ពង់រាប​ចុះ ហេតុនេះ​ចាំបាច់​ត្រូវ​ប្រើ​ម៉ាស៊ីន​បូម​ពង្វាង​ផ្លូវទឹក​ខ្លះ​ពេល​ហូរ​ធ្លាក់ចុះ​ពី​តំបន់​ខ្ពស់​មក​។​

​លោក​ពោល​បន្តថា មកទល់​បច្ចុប្បន្ននេះ​ពុំទាន់​មាន​សំណង់​ណាមួយ​ដែល​អាច​ទ្រាំទ្រ​បាន​កម្លាំង​ទឹកធ្លាក់​ចុះ​ពី​រយៈកម្ពស់ ៣.០០០-៤.០០០​ម៉ែត្រ​ឡើយ​។ សាស្ត្រាចារ្យ​រូបនេះ​បាន​ប៉ាន់ប្រមាណ​ថា ប្រសិនបើ​គម្រោង​ត្រូវបាន​អនុវត្តបាន​សម្រេច​នោះ​មាន​ប្រមាណ​១៥​ប៊ី​លលា​ន​តោន ត្រូវបាន​នាំទៅ​កាន់​វាល​ខ្សាច់ Taklimakan នៃ​តំបន់​ស៊ីន​ជាំ​ង ៕ ដោយ ៖ សូ​យ​ន​

 

spot_img
×