Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានបន្តធ្លាក់ចុះ ០,១៩ភាគរយ បន្ថែមទៀតមកត្រឹម ៤៧៩,៩៩ ពិន្ទុ ប៉ុណ្ណោះនៅដើមខែធ្នូនេះ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានបន្តធ្លាក់ចុះ ០,១៩ភាគរយ បន្ថែមទៀតមកត្រឹម ៤៧៩,៩៩ ពិន្ទុ ប៉ុណ្ណោះនៅដើមខែធ្នូនេះ ដោយថ្លៃភាគហ៊ុនរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងភាគហ៊ុន អេស៊ីលីដា (ABC) ថយចុះ ៦០រៀល, ២០រៀល និង ២០រៀល រៀងគ្នាក្នុងមួយហ៊ុន។

មានតែភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) តែមួយគត់ដែលបានឡើងថ្លៃ ១០រៀល។ តម្លៃជួញដូររបស់ទីផ្សារគោល និងទីផ្សារកំណើននៅថ្ងៃនេះមានចំនួន ២៤៣,១៨ លានរៀល និង ២១,៩២លានរៀលគ្នា៕​

×