ភ្នំពេញ ៖ សម្តេចតេជោបានថ្លែងថា សម្តេចនឹងគាំទ្រកូនប្រុសច្បងគឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវធ្វើការបោះឆ្នោត ។
សម្តេចតេជោបន្តថា “ខ្ញុំប្រកាសតែម្តង គឺគាំទ្រហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី។កូនអ្នកដទៃធ្វើបាន រឿងអីកូនហ៊ុន សែន ធ្វើមិនបាន”។
ក្នុងពិធីសម្ពោធផ្លូវ៣៧ខ្សែ នៅខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពីសម្តេច គឺ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាព នាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពីសម្តេចតាមរយៈការបោះឆ្នោត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



