Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនខិលខូច ដែលបានលួចយកកាក់ឌីជីថល រាប់លានដុល្លារ ត្រូវបានកាត់ទោស

spot_img

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រសួងយុត្តិធម៌ របស់សហរដ្ឋអាមេរិកបានប្រកាសថា ជនខិលខូចទី៦ ដែលជាសមាជិករបស់ក្រុមវាយប្រហារ The Community ត្រូវបានកាត់ទោស ទាក់ទងទៅនឹងការលួចប្ដូសេវាកម្មទូរសព្ទ តាមរយៈការផ្លាស់ប្ដូរស៊ីមកាត (SIM swapping) ដើម្បីលួចយកកាក់ឌីជីថលរបស់ជនរងគ្រោះ ដែលមានចំនួនទឹកប្រាក់សរុបជាង ៥លានដុល្លារសហរដ្ឋអាមេរិក។

SIM swapping ឬ SIM hijacking គឺជាការលួចអត្តសញ្ញាណ ដែលជនខិលខូចបញ្ចុះបញ្ចូល បុគ្គលិករបស់ក្រុមហ៊ុន ដែលផ្ដល់សេវាកម្មទូរសព្ទឱ្យផ្ទេរសេវាទូរសព្ទជនរងគ្រោះ ទៅកាន់ស៊ីមកាតក្រោមការគ្រប់គ្រងរបស់ពួកគេ ប៉ុន្តែពេលខ្លះទៀតការផ្ទេរសេវាទូរសព្ទនេះ ក៏អាចមានការចូលរួមពីបុគ្គលិករបស់ក្រុមហ៊ុនទូរសព្ទផងដែរ។ បន្ទាប់ពីផ្ទេរសេវាទូរសព្ទហើយ ពួកគេអាចស្នើសុំលេខសម្ងាត់ OTP ដើម្បីបញ្ជាក់អត្តសញ្ញាណតាមរយៈកម្មវិធី two-factor authentication (2FA) ដែលអាចពួកគេអាចចូលទៅក្នុងគណនីផ្សេងៗរបស់ជនរងគ្រោះបាន។

ជនល្មើស Garrett Endicott អាយុ២២ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ខែ និងត្រូវបង់ប្រាក់ពិន័យចំនួនប្រមាណ ១២ម៉ឺនដុល្លារ ចំណែកឯជនល្មើស ៥នាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ២ទៅ៤ឆ្នាំ ដែលក្នុងនោះមានម្នាក់ជាជនជាតិអៀរឡង់ផងដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×