Sunday, March 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត.កម្មលើស្រីម្នាក់ សមត្ថកិច្ចដាក់ការសង្ស័យ ទៅលើជនសង្ស័យដែលត្រូវជាប្តី ដែលកំពុងគេចខ្លួន

សៀមរាប ៖ មានករណីឃាត.កម្ម (អា.រ.ក)ស្រីម្នាក់ នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ សមត្ថកិច្ចបានដាក់ការសង្ស័យ ទៅលើជនសង្ស័យដែលត្រូវជាប្តីឈ្មោះ ធួក ឈាត អាយុ៤៣ឆ្នាំ មានមុខរបរ រត់ម៉ូតូកង់បី មានស្រុកកំណើតនៅខេត្តកំពង់ចាម (កំពុងគេចខ្លួន)។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង១ ថ្ងៃត្រង់។

ជនរងគ្រោះមាន ឈ្មោះ សូ ចាន់ធី ភេទស្រី អាយុប្រហែល៤២ឆ្នាំ មានកូនចំនួន៤នាក់ ប្រុស៣ ស្រី១ ធ្វើការនៅភោជនីយដ្ឋាន រាជនី រស់នៅបន្ទប់ជួល ដែលស្ថិតនៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីប្រជាពលរដ្ឋ នៅក្បែរបន្ទប់ជួលបានឲ្យដឹងថា រឿងហេតុបានកើតឡើង នៅវេលាម៉ោងប្រហែល២ទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ គឺជាវេលាដែលជនរងគ្រោះ ចេញពីធ្វើការ ហើយបានឮសំឡេងឈ្លោះប្រកែកគ្នា តែមិនបានចាប់អារម្មណ៍នោះទេ ព្រោះពួកគេតែងតែឈ្លោះប្រកែកគ្នាជាប្រចាំ។

លុះដល់វេលាម៉ោងប្រហែល១ ថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល បងប្រុសរបស់ជនរងគ្រោះ ក៏បានមកគោះទ្វារ (ចាក់សោរពីក្រៅ) ដើម្បីប្រាប់ឲ្យទៅធ្វើការ តែដោយមានការសង្ស័យ ក៏បាននាំគ្នាគាស់ទ្វាចូល ក៏បានឃើញជនរងគ្រោះស្លា.ប់ដោយមានស្នាមអា.រ. ក យ៉ាងអាណាចអាធ័មបាត់ទៅហើយ។

វត្ថុតាងដែលដកហូតមាន ៖ កាំ.បិតចិតបន្លែ ដែលប្រឡាក់ដោយឈា.មចំនួនមួយដើម។

បច្ចុប្បន្ន សមត្ថកិច្ចចម្រុះបានកំពុងចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យទៅលើសាកសព។
បន្ទាប់ពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី និងតម្កល់នៅវត្តគោកចក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×