Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី និងជនពាក់ព័ន្ធទាំងឡាយណា ដែលនាំចូល ឬចែកចាយ ឬផ្សព្វផ្សាយលក់ ឧបករណ៍តេស្តទឹកមាត់រកមេរោត COVID-19 គ្មានលេខបញ្ជិកា

spot_img

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ ឬលក់ ឧបករណ៍តេស្តទឹកមាត់រកមេរោគ GOVID-19 គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ហើយបានប្រកាសថានឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនី និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ឬចែកចាយ ឬផ្សព្វផ្សាយលក់ ឧបករណ៍តេស្តទឹកមាត់រកមេរោត COVID-19 គ្មានលេខបញ្ជិកា ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ 1-Sopheap-បោះដុំ និង លក់រាយឱសថបុរាណចិន, 2- Healthcare and Beauty, 3- មានលក់ទំនិញគ្រប់ប្រភេទដែលនាំមកពីប្រទេសថៃ 4- TN Online Shop, 5- FRIENDSY, 6- RS3 Online Shop, 7- Plus, Healthcare store and equipment supply កំពុងផ្សព្វផ្សាយលក់ឧបករណ៍តេស្តទឹកមាត់កេមេរោគCOVID-19 គ្មានលេខបញ្ជិកា និងការទទួលស្គាល់ពីក្រសួងសុខាភិបាល។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវ ឱ្យរាល់ការចរាចរផលិតផលឱសថ ឬប្រតិករ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញផលិតផលឱសថ ឬប្រតិករគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របច្ឆិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២-ផ្នែក ខាងក្រោមមានលេខទិដ្ឋាការ ឬបញ្ញិកា ដូចមានគំរូភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនដំណឹងដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ឧបករណ៍តេស្តទឹកមាត់រកមេរោគ COVID-ទេ ខាងលើពុំមានចុះបញ្ជិកាពីក្រសួងសុខាភិបាលឡើយ និងអាចជា ផលិតផលក្លែងបន្លំ ដែលគ្មានគុណភាពត្រឹមត្រូវទៀតផង។ ដូចនេះ ក្រសួងសុខាភិបាល សូមអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងសាធារណជនទាំងអស់មិនត្រូវប្រើប្រាស់ឧបករណ៍តេស្ករហ័សទាំងនេះឡើយ ព្រោះផលិតផលនេះ មិនអាចធានាបាននូវគុណភាពឡើយ។ ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ឬចែកចាយ ឬផ្សព្វផ្សាយលក់តេស្តរហ័សដែលគ្មានលេខបញ្ជិកាខាងលើជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ឬចែកចាយ ឬផ្សព្វផ្សាយលក់ ឧបករណ៍តេស្តទឹកមាត់រកមេរោត COVID-19 គ្មានលេខបញ្ជិកាខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឧបករណ៍តេស្តទឹកមាត់រកមេរោគ COVID-19 គ្មានលេខបញ្ជិកាខាងលើ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×