Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគាំទ្រឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី មិនត្រឹមតែសារព័ត៌មានក្នុងស្រុកប៉ុណ្ណោះទេ សារព័ត៌មានអន្តរជាតិ ផ្សព្វផ្សាយព្រោងព្រាត

spot_img

ភ្នំពេញ ៖ បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងអំពី ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានសម្ដេចគាំទ្រឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ដោយឆ្លងកាត់ការបោះឆ្នោតនោះ មិនត្រឹមតែមានសារព័ត៌មានក្នុងស្រុកប៉ុណ្ណោះទេ ដែលផ្សព្វផ្សាយអំពីអ្នកគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ច្រើនអនេក គឺថែមទាំងមានសារព័ត៌មានអន្តរជាតិជាច្រើននៅជុំវិញពិភពលោក បានចុះផ្សាយព្រោងព្រាត ពាក់ព័ន្ធនឹងរឿងនេះ។

ស្ថាប័នសារព័ត៌មានបរទេស និងក្នុងស្រុក ចុះផ្សាយច្រើនអនេកអំពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសគាំទ្រដល់កូនប្រុសច្បងរបស់សម្ដេច គឺឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគតនោះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលផ្លូវ ៣៧ខ្សែ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១, គឺ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រពេញទំហឹង ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តី តាមរយៈការប្រកួតប្រជែងបោះឆ្នោត។

គួរបញ្ជាក់នៅក្នុងព្រឹត្តិការណ៍ដែលនាំឱ្យផុសផុលនេះថា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អនាគតមេដឹកនាំជំនាន់ក្រោយរបស់សម្តេច គឺឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាបេក្ខជនមួយក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីជាច្រើនទៀត ហើយបេក្ខជននេះ មិនមែនមានតែម្នាក់នោះទេ ប៉ុន្តែឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវទទួលបានការគាំទ្រពេញលេញពីរូបខ្ញុំ។

ក្រោយការប្រកាសបញ្ជាក់យ៉ាងដូច្នេះ មានសារព័ត៌មានជាតិ និងអន្តរជាតិ បានចេញផ្សាយអំពី ថ្នាក់ដឹកនាំ ឥស្សរជន ក្រុមមន្ត្រីនៃក្រសួងស្ថាប័នរដ្ឋ អ្នកឧកញ៉ា លោកឧកញ៉ា ពាណិជ្ជករ ធុរកិច្ចជន សមាគមន៍ សហគមន៍ បុគ្គលិក និយោជិត សាស្ដ្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យផ្សេងៗគាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាច្រើនអនេក។

គួរឱ្យកត់សម្គាល់ថា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាយុវជន និងជាឥស្សរជន ថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×