Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូគីមថេង សុតធីតា បង្ហាញការសម្តែងលើឆាកលើកនេះ សាងបានការទាក់ទាញសាហាវរកកន្លែងរិះគន់ និងឆ្គងមិនឃើញ

spot_img

ភ្នំពេញ ៖ ស្រីស្អាត តំណាងប្រទេសកម្ពុជា ដែលកំពុង មានវត្តមាននៅទីក្រុងបាងកកប្រទេសថៃ ប្រកួតកម្មវិធី Miss Grand Information 2021 កំពុងសាងភាពភ្ញាក់ផ្អើល ជាថ្មីទៀតហើយធ្វើឲ្យអ្នកគាំទ្រមិនខកបំណងឡើយ។ យើងពិតជាមានមោទនភាព ចំពោះនារីកំពូលសម្រស់របស់កម្ពុជាយើង ដែលខិតខំហើយធ្វើការ បានល្អពីមួយវគ្គទៅមួយវគ្គ កម្រភ្លាត់ទៅយ៉ាងរលូន ធ្វើឲ្យបរទេសកាន់តែស្គាល់កម្ពុជាយើងបន្តទៀត។

ប៉ូគីមថេង សុតធីតា បានឆ្លងចូលដល់ការបង្ហាញវគ្គបឋម ឬPreliminary ដែលគណៈកម្មាការ បានតម្រូវឲ្យបេក្ខភាពនីមួយៗ គ្រងនូវសម្លៀកបំពាក់រ៉ូបរាត្រីសមោលស និងឈុតហែលទឹកក្នុង ពេលប្រកួតក្រោមការផ្សាយបន្តផ្ទាល់។ នារីដ៏មានសម្រស់ជាច្រើន បានផ្ចង់អារម្មណ៍សមាធិ ផ្តោតការងាររៀងៗខ្លួន ដើម្បីយកពិន្ទុដែលមិនអាចលេងសើចបាននោះទេ។ ភាពភ្ញាក់ផ្អើលបានកើតឡើង ដល់កម្ពុជាយើងជាថ្មីទៀតហើយ ដោយសារ បវរកញ្ញាយើងធ្វើឲ្យមហាជនរំភើប សរសើរព្រោះ សម្តែងបានល្អឥតខ្ចោះរកកន្លែងទើស កន្លែងរិះគន់ មិនឃើញ ពោលមានការរៀបចំខ្លួនយ៉ាងល្អ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។ ២វិញ្ញាសានេះ គឺពិតជាទ្រាំសរសើរមិនបាន ទាំងដំណើរ ការលេងទឹកមុខ រូបរាង ដងខ្លួន គឺចេញមកសមសួន ចូលចំណោមគេតែម្តង។ ឆ្នាំនេះញាក់សាច់ខាងកម្ពុជាតែម្តង ពិតជាជ្រើសរើសបានល្អ ទាំងស្អាត ទាំងចំណេះដឹង ភាពរួសរាយ មានទាំងព្រម។

យ៉ាងណាយើង ងាកមកមើលតែម របស់បវរកញ្ញាតំណាងខ្មែរយើង កញ្ញាប៉ូគីមថេង សុតធីតា អត់មាត់ៗ ក្រសោបបានចំណុចសំខាន់បានមួយចំនួន ទៅហើយ តាំងពីពេលចេញដេប៉ាដំបូងទី។ ទី១ នាងឈ្នះ ការបោះឆ្នោតក្សត្រីទាំង៥ បានមកទទួលទាន អាហារសាមគ្គី ជាមួយអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាMIG។ ទី២ ឈ្នះការបោះឆ្នោតស្លៀកឈុតប៊ីគីនី បានលេខ២ ខណៈលេខ១ ប្រទេសវៀតណាម។ ចុងក្រោយសុតធីតា នៅតារា៥នាក់ឈលេខ៣ ក្នុងការបោះឆ្នោតផ្នែក ប្រជាប្រិយភាព។ ពោលតាំងពីដើមប្រកួតហាក់ឲ្យង៉ូវហេង ខាងកម្ពុជាច្រើនទាំងស្មានមិនដល់សម្រាប់ឆ្នាំនេះ។ យ៉ាងណា មានតែរាត្រីថ្ងៃទី៤ ធ្នូ ឆ្នាំ២០២១ ឆាប់នេះជាការកាត់ក្តីថា អ្នកណាជារាជិនីពិត ញញឹមលាយទឹកភ្នែកពេលគ្រងមកុដដ៏មានតម្លៃ។

សុតធីតា វិញបាននិយាយថា នាងមិនរំពឹងខ្ពស់នោះទេ តែនាងនៅតែតាំងចិត្តធ្វើឲ្យបានល្អបំផុត រាល់វិញ្ញាសាប្រកួតនៅលើឆាក យកឲ្យអស់លទ្ធភាព។ នាងសន្យាចំពោះមហាជនបានត្រឹមប៉ុណ្ណឹងថា នាងនឹងក្លាហានបំបែកឧបសគ្គឲ្យបាន ។

ជូនពរ ប៉ូគីមថេង សុតធីតា ឲ្យជួបសំណាងល្អ ហើយប្រមូលស្មារតី ប្រឡងឲ្យល្អនិងរលូន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×