ភាគហ៊ុនភាគច្រើនបានបិទជាមួយនឹងការធ្លាក់ចុះនៅថ្ងៃនេះ ដោយមានតែភាគហ៊ុន ហ្ក្រេនធ្វីន (GTI) និង ឌីប៊ីឌី (DBDE) ប៉ុណ្ណោះ ដែលបានឡើងថ្លៃ ៨០រៀល និង ២០រៀល ក្នុងមួយហ៊ុនរៀងគ្នា។ រាប់ពីខ្ពស់មកទាប ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) អេស៊ីលីដា (ABC) ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង ផេសថិក (PEPC) បានធ្លាក់ចុះ ៦០រៀល ៤០រៀល ២០រៀល ១០រៀល និង ១០រៀល ក្នុងមួយហ៊ុន។ ការធ្លាក់ចុះថ្លៃរបស់ភាគហ៊ុនទាំងនេះបានបណ្តាលឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,១៨ភាគរយ មកបិទត្រឹម ៤៧៩,១៤ ពិន្ទុ នាថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងតម្លៃជួញដូរសរុបរួមរបស់ទីផ្សារទាំងពីរចំនួន ៣៨២,១៦លានរៀល៕
