រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) នាពេលថ្មីៗនេះ បានចាប់ដំណើរការមូលបត្របំណុល វិនិយោគរួម ចំនួន ១ ពាន់លានដុល្លារអាមេរិក ដើម្បីប្រមូលថវិកាយ៉ាងហោចណាស់ 800 លានដុល្លារអាមេរិក ដើម្បីផ្តល់ការគាំទ្រផ្នែកសង្គម និងមនុស្សធម៌ រួមទាំងការថែទាំសុខភាព ការអប់រំ សុខុមាលភាព សង្គម និងការគាំទ្រដល់បុគ្គលិកយោធាពិការ ក៏ដូចជាមន្រ្តីប៉ូលីសផងដែរ។ លើកលែងតែការចំណាយលើយោធា។
ពីមុន រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានរៃអង្គាសប្រាក់ដោយលក់សន្លឹកឆ្នោត រួមជាមួយឆ្នោត Nway Oo ហើយឥឡូវ នេះលក់មូលបត្របំណុលរួមដើម្បីប្រើប្រាស់លុយដែលប្រមូលបានដើម្បីផ្តល់មូលនិធិដល់គម្រោង បដិវត្តន៍។ មានសេចក្តីរាយការណ៍មកថា រដ្ឋាភិបាលស្រមោលបានចាប់ផ្តើមបោះចេញមូលបត្រ បំណុលតម្លៃ ២០០ លានដុល្លាអាមេរិកសម្រាប់ដំណាក់កាលដំបូង ហើយទឹកប្រាក់ប្រមាណជាង ៩០០លានដុល្លារអាមេរិកត្រូវបានជួញដូរក្នុងរយៈពេលម្ភៃបួនម៉ោងដំបូង។
មេដឹកនាំសហជីពនិស្សិត លោក Min Khant Kyaw Linn បាននិយាយថា ការលក់មូលបត្រ បំណុលនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតឡើងដោយសារតម្រូវការប្រញាប់សម្រាប់បញ្ហាបន្ទាន់ដូច ជាជំនួយមនុស្សធម៌ និងយន្តការអភិវឌ្ឍន៍ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយកូដកម្មតវ៉ា។
“រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) កំពុងខ្ចីលុយពីប្រជាជនមីយ៉ាន់ម៉ា ដែលចាំបាច់សម្រាប់ បដិវត្តន៍។ ដូច្នេះពួកគេខ្ចីលុយពីយើង ខ្ញុំគិតថានេះជារបៀបដែលមូលបត្របំណុល NUG ដំណើរ ការ។ ជាទូទៅវាជាកិច្ចសន្យាដែលរៀបចំពីរដ្ឋាភិបាល ហើយបន្ទាប់ពីពេលដែលពួកគេទទួល ជ័យជម្នះក្នុងបដិវត្តន៍ យើងអាចប្រើកិច្ចសន្យានេះដើម្បីទូរទាត់ប្រាក់របស់យើងមកវិញ។ »
ធនាគារភាគច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងសហការជាមួយរបបយោធា ខណៈពួកគេបានជួយ ក្នុងការចាប់ខ្លួនមនុស្ស។ ដូច្នេះ យើងត្រូវប្រយ័ត្នពេលយើងធ្វើប្រតិបត្តិការ។ លើសពីនេះទៅទៀត ទម្រង់លក់មូលបត្របំណុលដែលមាននៅលើគេហទំព័ររបស់ NUG មិនទាន់មានស្ថេរភាពនៅឡើយ ហើយយើងត្រូវផ្ញើប្រាក់ទៅគណនីអ្នកទទួលផ្សេងៗគ្នានៅពេលទិញ មូលបត្របំណុលទាំងនោះ។ ហើយថ្លៃប្រតិបត្តិការត្រូវបានធ្វើការកាត់ជារឿយៗ។ ដូច្នេះហើយ ទាំងនេះសុទ្ធតែជាបញ្ហានៅពេលទិញមូលបត្របំណុល។
«ខ្ញុំមិនទាន់បានឃើញការប្រកាស ឬសេចក្ដីថ្លែងការណ៍អំពីរបៀប និងកន្លែងដែលគេនឹងប្រើលុយនោះទេ។ ប៉ុន្តែយើងជឿជាក់លើ NUG ជារដ្ឋាភិបាលរបស់យើង ដូច្នេះយើងជឿថាពួកគេនឹងប្រើប្រាស់លុយដើម្បីសម្រេចគោល ដៅរបស់យើង៖ លទ្ធិប្រជាធិបតេយ្យពិតប្រាកដពេញលេញ ការលេចចេញនូវរដ្ឋសហព័ន្ធ រួមទាំងភូមាជាមួយនឹងជនជាតិផ្សេងទៀតដែលនឹងរក្សាសិទ្ធិមានតុល្យភាពរបស់ពួកគេ។ នោះហើយជាមូលហេតុដែលយើងកំពុងទិញមូលបត្របំណុលទាំងនេះ។ ”
“ឥឡូវនេះ NUG (រដ្ឋាភិបាលរួបរួមជាតិ) ដែលជារដ្ឋាភិបាលស្របច្បាប់ កំពុងលក់មូលបត្រ បំណុល។ មានប្រវត្តិជាយូរមកហើយក្នុងការធ្វើដូចគ្នាកាលពីអតីតកាល។ ពួកគេបាននិយាយថា ពួកគេគ្រោងនឹងលក់មូលបត្របំណុលដែលមានតម្លៃមួយពាន់លានដុល្លារ។ ពួកគេបានចាប់ផ្តើម ជាមួយនឹងប្រាក់ ២០០លានដុល្លាជាការលក់លើកដំបូងរបស់ពួកគេ។ បច្ចុប្បន្ននេះតម្រូវការកំពុង កើនឡើង។ តម្រូវការបន្ទាន់ដូចជា ជំនួយមនុស្សធម៌ ស៊ីឌីអឹម កូដកម្មតវ៉ា គឺជាសកម្មភាពត្រូវមាន នៅក្នុងប្រទេសរបស់យើង។ ខ្ញុំគិតថាសាច់ប្រាក់ ៨០០ លានដុល្លារដែលរកបានដោយការលក់ មូលបត្របំណុលទាំងនេះគឺអាចជួយបាន។»
មូលបត្របំណុលមានតម្លៃជាង ៩,៨ លានត្រូវបានលក់ក្នុងរយៈពេលត្រឹមតែ 24 ម៉ោង ដូច្នេះយើង អាចសន្មត់ថាតម្រូវការរបស់អ្នកទិញគឺខ្ពស់ពេក។ ធនាគារទាំងអស់នៃប្រទេសមីយ៉ាន់ម៉ាត្រូវបាន គ្រប់គ្រងដោយរបបយោធា ដូច្នេះយើងប្រឈមនឹងឧបសគ្គមួយចំនួននៅពេលទិញពីទីនេះ។
ខ្ញុំសង្ឃឹមថា NUG នឹងព្យាយាមស្វែងរកវិធីជំនួសមួយចំនួនដើម្បីទិញមូលបត្របំណុលទាំងនេះ ពីទីនេះដោយមិនមានបញ្ហាអ្វីឡើយ។ យើងរំពឹងថានឹងឈានដល់កម្រិតមួយទៀតនៃបដិវត្តន៍ របស់យើង នៅពេលដែលយើងកំពុងទិញមូលបត្របំណុលទាំងនេះ។ មូលហេតុចម្បងនៃការទិញ មូលបត្របំណុលទាំងនេះ គឺដោយសាររដ្ឋាភិបាលស្របច្បាប់ (NUG) ត្រូវការលុយខ្លះដើម្បីបន្ត ដំណើរ មិនមែនមានន័យថាប្រជាជនរបស់យើងក៏ត្រូវការលុយផងដែរនោះទេ។” ប្រភព A24