Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនជីប ម៉ុង ខន គ្រីត បុ-កកិ-នយុវន២នាក់ បណ្តាលឲ្យរងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ យុវជនពីរនាក់រងរបួសធ្ងន់ ខណៈ:កំពុងតែជិះម៉ូតូឌុបគ្នាសុខៗ ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុ-កកិ-នចំពីក្រោយ ដែលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រកែងនឹងផ្លូវបេតុង ច្រកចូលបុរីជីបម៉ុង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះទាំងពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IR-2721 ជិះឌុបគ្នាពីទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីបម៉ុង ខនគ្រីតមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5A-0635 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅស្របទិសគ្នាក្នុងល្បឿនលឿន បានបត់ស្តាំបុ-កកិ-នម៉ូតូរបស់យុវជនរងគ្រោះខាងលើ បណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តទាំងពីរនាក់ ដោយម្នាក់រងរបួសបាក់ដៃ និងម្នាក់ទៀត ធ្លាយក្អួតតាមមាត់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយចំនួនពីរគ្រឿង ទៅកាន់មន្ទីរពេទ្យឯកជនសួគ៌ា និងមន្ទីរពេទ្យឯកជនម្លិះដង្កោ ដឹកយកទៅធ្វើការសង្រ្គោះបន្ទាន់។

ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនិងនគរបាលជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក និងម៉ូតូយុវជនរងគ្រោះទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img