Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ធ្វើបុណ្យ ទិក្ខិណានុ ប្បទានរយៈពេល ៣ថ្ងៃ នៅអតីតព្រះដំណាក់ចាស់

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច បង្កើតគណ:កម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល ពេញ មួយ ព្រះជន្ម របស់ សម្តេចក្រុមព្រះ បានរួម ចំណែក ដើម្បី ការ បង្រួបបង្រួម ជាតិ ការអភិវឌ្ឍ និង នាំ មកវិញ នូវ របប រាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញ។

ដោយឡែក សម្រាប់គណបក្សហ្វ៊ុនស៊ិនប៉ិច វិញ នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ បានចេញសេចក្ដីជូនដំណឹងជាផ្លូវការថា ព្រះសព សម្ដេចក្រុម ព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងត្រូវយាងដង្ហែមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២១ តាមព្រះទីនាំងយន្ដហោះពិសេស ពីប្រទេសបារាំង។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងត្រូវតម្កល់ធ្វើបុណ្យ ទិក្ខិណានុ ប្បទាន តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីជាតិ យរយៈពេល ៣ថ្ងៃ នៅអតីតព្រះដំណាក់ចាស់ លេខ ២២-២៤ ផ្លូវ ២១៤ (សម្ដេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ, បន្ទាប់មកធ្វើពិធីបូជាព្រះភ្លើង ថ្វាយព្រះសព នៅមុខវត្តបទុមវតី នារាជធានីភ្នំពេញ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយទិវង្គតក្នុងព្រះជន្ម ៧៧ព្រះវស្សា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជរាពាធ វេលាម៉ោង៩៖៤០នាទី ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោង៣៖៤០នាទីរសៀល ម៉ោងនៅភ្នំពេញ កម្ពុជា” ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។

សូមរំលឹកថា សម្ដេចក្រុមព្រះ គឺជាអតីតនាយករដ្ឋមន្ដ្រីទីមួយនៃកម្ពុជាពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មក ទ្រង់បានក្លាយជាព្រះប្រធានរដ្ឋសភា ក្នុងចន្លោះឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។ ក្រៅពីនោះ ព្រះអង្គបានលះបង់ពេលវេលាពេញមួយជីវិតរបស់ទ្រង់ ដើម្បីបម្រើវិស័យនយោបាយកម្ពុជា ក្នុងនាមជាប្រធានគណបក្សរាជានិយម ហ្វ៊ុនស៊ីនប៉ិច។

ទស្សន:មួយដែលធ្វើឲ្យគេចាប់អារម្មណ៍នាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺព្រះអង្គលើកឡើងថា ” ទ្រង់ចង់ឃើញអ្នកនយោបាយខ្មែរទាំងអស់ ទាំងភាគីរដ្ឋាភិបាល និងគណបក្សប្រឆាំង រួបរួមពិភាក្សាគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហាជាតិ, និងថា អនាគតជាតិ មិនស្ថិតនៅលើអ្នកនយោបាយទេ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្រជារាស្ត្រដែលជាម្ចាស់ទឹកម្ចាស់ដី៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×