Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស៊ីលីដា វិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល​ សម្រាប់ធនាគារកាន់តែខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ

spot_img

អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា បានធ្វើការវិនិយោគ អភិវឌ្ឍលើវិស័យឌីជីថល ក៏ដូចជាវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) កាន់តែខ្លាំងឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលកម្ពុជារួមទាំងពិភពលោកទាំងមូលកំពុងដើរឆ្ពោះទៅរកបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលផ្ដោតជាចម្បងទៅលើវិស័យបច្ចេកវិទ្យា។

និយាយក្នុងបរិបទបច្ចេកវិទ្យានេះ អេស៊ីលីដា អាចចាត់ទុកបានថា ជាធនាគារពាណិជ្ជក្នុងស្រុក ធំជាងគេមួយ ដែលបានវិវត្តខ្លួន ទៅរកការប្រើប្រាស់បច្ចេកវិទ្យា កាន់តែខ្លាំងឡើងៗ ស្របទៅតាម សម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលកំពុងមានការរីកចម្រើន យ៉ាងឆាប់រហ័ស នៅក្នុងតំបន់។

ក្នុងនោះដែរ អេស៊ីលីដាម៉ូបាល ដែលជាកម្មវិធីធនាគារតាមទូរសព្ទដៃដ៏ទំនើប របស់ធនាគារអេស៊ីលីដា បាននិងកំពុងដើរតួនាទី កាន់តែសំខាន់ ក្នុងការជួយដល់អ្នកប្រើប្រាស់សេវាធនាគារ ពិសេស នៅអំឡុងវិបត្តិ​កូវីដ​១៩​នេះ។

តាមរយៈ ការប្រើប្រាស់អេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់ មិនចាំបាច់ មកកាន់ទីស្នាក់ការ ឬការិយាល័យ ធនាគារដោយផ្ទាល់ ដើម្បីធ្វើការប្រើប្រាស់សេវាធនាគារនោះទេ ពោលគឺ គ្រាន់តែបើកប្រើប្រាស់ អេស៊ីលីដាម៉ូបាលជាមួយនឹងទូរសព្ទស្មាតហ្វូន គេអាចធ្វើការ ផ្ទេរប្រាក់ ទូទាត់ប្រាក់ បង់ថ្លៃសេវាទឹក-ភ្លើង និងសេវាផ្សេងៗជាច្រើនទៀត បានយ៉ាងងាយស្រួល លឿនរហ័ស និង សុវត្ថិភាពខ្ពស់។ អ្វីកាន់តែពិសេសនោះ ថ្មីៗនេះ អេស៊ីលីដា ទើបតែបានដាក់ឲ្យប្រើប្រាស់ នូវសេវាអេស៊ីលីដា អ៊ីស៊ប ថ្មីមួយបន្ថែមទៀត ដែលជាមុខងារថ្មី បន្ថែម នៅលើកម្មវិធីអេស៊ីលីដាម៉ូបាល សម្រាប់អនុញ្ញាត ឲ្យអ្នកប្រើប្រាស់ អាចទិញទំនិញ រាប់ពាន់ រាប់ម៉ឺនមុខ និងអាចទូទាត់ ប្រាក់ តាមអេស៊ីលីដាម៉ូបាល បានផងដែរ។

បើតាម នាយិកាប្រតិបត្តិជាន់ខ្ពស់ ធនាគារអេស៊ីលីដា លោកស្រី សុខ សោភា បាន បញ្ជាក់ថា សព្វថ្ងៃ អេស៊ីលីដាមានអ្នកកំពុងប្រើប្រាស់គណនីធនាគារ ជិត៣លានគណនី។ ក្នុងនោះ អ្នកកំពុងប្រើប្រាស់ អេស៊ីលីដា មានជាង ២លាននាក់ និងដៃគូទទួលប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាលមានជាង ១០ម៉ឺនកន្លែងនៅទូទាំងប្រទេស និងទីតាំង អាច ទូទាត់តាមម៉ាស៊ីនឆូតកាត បាន មានជាងជិត ៥ពាន់កន្លែងផងដែរ។

ចំពោះព័ត៌មានផ្សេងៗសូមលោកអ្នកទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) តាមរយៈទូរស័ព្ទលេខ ០១៥ ៩៩៩ ២៣៣ ឬ ០២៣ ៩៩៤ ៤៤៤ ៕

spot_img
×