Thursday, July 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិកាចក់ ករណីរំ.លោភសេព.សន្ថវ: បានសម្រច ក្មេងស្រីអាយុ ១២ ឆ្នាំ

រតនគិរី ៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា នៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង ២៧នាទី លោកអធិការបានទទួលព័ត៌មាន ពីលោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា មានករណីរំ.លោភសេព.សន្ថវៈ (បានសម្រច) ក្មេងស្រីអាយុ ១២ ឆ្នាំ កើតឡើងនៅចំណុចភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយកម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់។

ក្រោយពីបានទទួលបានព័ត៌ភ្លាម កម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡាវ និងប្រជាការពារ ចុះស្រាវជ្រាវ ទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ពិតជាមានករណីរំ.លោភសេព.សន្ថវៈបានសម្រេច ពិតប្រាដកមែន។

ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនគិរី សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ៖ ១ . ជនសង្ស័យឈ្មោះរចំ ចូ ភេទប្រុស អាយុ ១៥ ឆ្នាំជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិកររស់នៅកន្លែងកើតហេតុ។ ២ . ជនសង្ស័យ ឈ្មោះរម៉ាម សុភា ភេទប្រុសអាយុ ១៥ ឆ្នាំជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិកររស់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×