ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តព្រូសមួយគ្រឿង បើកទៅបុ.កពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ រួចបន្តទៅបុ.កនឹងម៉ូតូPCX ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ សៅរ៍ ទី៤ ខែ ធ្នូ ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៣៨ កែងនឹងផ្លូវ២២១ ក្នុងសង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្តម៉ាកព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BN- 7592 ធ្វើដំណើរតាមបណ្ដោយផ្លូវ២២១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុ.ករ៉ឺម៉កដឹកបន្លែ បើកដោយយុវជនម្នាក់ តាមបណ្ដោយផ្កូវ១៣៨ ទិសដៅពីកើតទៅលិចចំពេញទំហឹងបណ្ដាល ឲ្យម្ចាស់រ៉ឺម៉កប៉ើងទៅមុខជាច្រើនម៉ែត្រ
បណ្តាលឲ្យបោ.កក្បាលនៅនឹងថ្នល់ស្លា.ប់ភ្លាមៗចំណែកតៃកុងរថយន្តបង្ក ព្យាយាមបើករត់ តែសមត្ថកិច្ចតាមឃាត់បានវិញ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត








